អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតមកពីឃុំទាំង៦នៃស្រុកបរកែវទទួលអំណោយពីកាកបាទក្រហមកម្ពុជា


សាខាកក្រកខេត្តរតនគិរី ៖កាលពីព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ២០១៧ នេះ​កាកបាទ​ក្រហមកម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​  ប៊ុន  រ៉ានី ហ៊ុនសែន​ជាប្រធាន​បានផ្ដល់​អំណោយ​មនុស្សធម៌​ជូនដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ចំនួន​៤២០គ្រួសារ​មកពី​ឃុំទាំង៦​រួមមាន​ឃុំឡាមិញ ឃុំស៉ើង ឃុំកក់ ឃុំទីងចាក់ ឃុំកិៈចុង និងឃុំលុងឃុង នៃស្រុកបរកែវ​ខេត្តរតនគិរី​ដែលពិធី​នេះប្រព្រឹត្ត​ទៅក្នុង​បរិវេណ​សាលា​ឃុំ​ឡាមិញ។

 

នៅក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​គ្រួសារ​ទទួលផលឯកឧត្តម​វេជ្ជ. អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្ត រាយកាកបាទក្រហមកម្ពុជ​ បានមាន​ប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ ​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធាន​កាកបាទក្រហម​កម្ពុជា ដល់បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ទាំងអស់ និងបានណៃនាំ​ដល់បងប្អូន សូមថែរក្សា​អនាម័យ និងពិសារ​ទឹកឆ្អិន។ ជាង នេះ​ទៅទៀត សូមបងប្អូន​ទាំងអស់ សូមកុំពិសារ​គ្រឿងស្រវឹង និងត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​ធ្វើដំណើរ​ទៅទីជិត​ ឬឆ្ងាយ ព្រមទាំង​កុំរើសអើង​អ្នករស់​នៅជាមួយ​មេរោគអេដស៍។

ប្រជាពលរដ្ឋ​ងាយរងគ្រោះ​ទាំងអស់រំភើប ត្រេកអរ​រហូតស្រក់​ទឹកភ្នែក និងបានថ្លែង​អំណរ​គុណដល់កាកបាទក្រហម​កម្ពុជា ដែល មានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគង់ប្រថាប់ ជាព្រះប្រធានកិត្តិយស និងសម្ដេច​កិត្តិព្រឹទ្ធ បណ្ឌិត ជាប្រធាន ជានិច្ចកាល​តែងតែយកព្រះទ័យ និងចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែលងាយរងគ្រោះ​ គ្រប់ទិសទីដោយមិន ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែល​ចែកជូនគ្រួសារ​នីមួយៗមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន៕