អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចែកអំណោយស្រ្តីទើបសម្រាលកូននៅមន្ទីរពេទ្យស្រុកពញាឮ


កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្រ្តី កាកបាទក្រហមកម្ពុជា លោក តាំង សាមឿន លេខាធិការ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមជាមួយ​មន្រ្តី សាខា និងអនុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចុះសួរ សុខទុក្ខស្រ្តី ដែលទើបសម្រាលកូនចំនួន៣ រូប និងអ្នកត្រៀម​ សម្រាលចំនួន ៥ រូប។

 

នាពេលនោះ លោក តាំង សាមឿន បានផ្តាំផ្ញើរនូវការសួរសុខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានជូនដល់ស្រ្តីដែលទើបសម្រាលកូន នឹងត្រៀមកំពុងសម្រាលកូននាថ្ងៃនេះ។ លោក តាំង សាមឿន បានជម្រាបជូនថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន គឺបានខិតខំបំពេញនូវការងារមនុស្សធម៌របស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយមហន្តរាយនានា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន គឺតែងតែយកចិត្តទុក្ខដាក់យ៉ាងខ្លាំងចំពោះសុខភាពមាត និងទារក។ ក្នុងនោះកាកបាទក្រហមកម្ពុជា គឺតែងតែបានជួយជនរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេស ដោយមិនមានការប្រកាន់នូវជាតិសាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

 

ជាកិច្ចឆ្លើយតប លោកស្រី វ៉ាន់ ស្រីរ័ត្ន អាយុ ២៤ ឆ្នាំ តំណាងស្រ្តីដែលទើបសម្រាលកូន បាមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានគិតគូរពីសុខមាលភាពស្រ្តី ទារក និងកុមារ ហើយលោកស្រីមានអារម្មណ៍រំភើបក្រៃលែង និងសូម ដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។ ជាមួយគ្នានោះដែរ លោកស្រីក៏បានថ្លែងនូវការអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្ត ទុកដាក់ជួយឲ្យលោកស្រីបានសម្រាលកូនដោយសុវត្ថភាព និងមិនមានការមានការប្រកាន់អ្វីចំពោះលោកស្រីដែលជាស្រ្តីក្រីក្រនោះ ហើយក៏ គ្មានការយកនូវថវិកាអ្វិនោះដែរ។


នាឱកាសនោះ ស្រ្តីដែលទើបសម្រាលកូនរួចក៏បានទទួលនូវសម្ភារៈបរិក្ខាសម្រាប់ម្តាយ និងទារក រួមមាន ខោអាវ ខ្នើយ ស្រោមដៃស្រោមជើង និងមុងសម្រាប់ទារក និងសម្រាប់ម្តាយមាន សារុង ១ មុង១ ភួយ១ ព្រមទាំងថវិកាមួយចំនួន ដែលជាការឧបត្ថម្ភពី កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងថវិកាពីឯកឧត្តម លឹម គានហោ។