អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាប្រគល់អណ្តូងទឹកស្អាតជូនប្រជាជននៅឃុំស្វាយចេក


កក្រក៖​នៅព្រឹកថ្ងៃទី១៨​ខែកុម្ភៈ​ឆ្នាំ ២០១៧​កន្លងទៅ​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​បាន​ចាត់តាំង​ឯឧ វេជ្ជ អ៊ុយ សំអាត ចូលរួម​សម្ពោធ​និងប្រគល់​ឱ្យប្រើប្រាស់​ជាផ្លូវការ​អណ្តូងទឹកស្អាត​ចំនួន១៥​(មានលេខរៀងពីទី០២៥ ដល់ទី ០៣៩) ជូនបងប្អូន​នៅមណ្ឌលអភិវឌ្ឍន៍​យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ដែលកំពុង​មានបញ្ហា​កង្វះខាតទឹក​ប្រើប្រាស់ចំនួន ១២៤គ្រួសារ​ស្មើមនុស្ស​៥០១នាក់​ឋិតនៅ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ជាលើកទី២។

 

ក្នុងឱកាស​ប្រគល់អណ្តូង​ទឹកទាំងនោះ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប្រធាន និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ​ទាំងអស់មេត្តា​ចូលរួមថែរក្សា​សុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដោយឡែក​ចំពោះស្ត្រី​មានទម្ងន់​ត្រូវទៅពិនិត្យ​សុខភាព​តាមការណែនាំ​ពីគ្រូពេទ្យ និងសុំទៅ​សម្រាលកូន​នៅមណ្ឌលសុខភាព ឬមន្ទីពេទ្យរដ្ឋ​ដែលនៅជិតផ្ទះបងប្អូន ទន្ទឹមនឹងនេះ សូមថែរក្សា​សុខភាព​ឱ្យបានល្អ ដោយត្រូវ​បរិភោគទឹកដាំពុះ ហើយចូលរួមដាំដំណាំ ឬបន្លែផ្សេងៗជុំវិញបរិវេណអណ្តូងទឹក ដើម្បីជាប្រយោជន៍​ដល់សហគមន៍ ហើយជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។ បន្ថែមលើនោះបានអំពាវនាវ​បងប្អូនចូលរួមអនុវត្ត​គោលនយោបាយ​ភូមិ-ឃុំមានសុវត្ថិភាព ដោយជៀសវាង​ឱ្យបានដាច់ខាត​នូវការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ដែលជាប្រភព​នៃអំពើហិង្សា ចោរកម្ម និងអសន្តិសុខ។

 

ជាកិច្ចឆ្លើយតប បងប្អូនទាំងអស់ មានសេចក្តីរំភើបរីករាយ បានសំដែងនូវការដឹងគុណ និងថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុតជូន ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាទាំងនេះ និងសូមប្តេជ្ញាខិតខំថែរក្សារាល់សមិទ្ធផលទាំងនេះឲ្យបានជាប្រយោជន៍ដ៏យូរអង្វែងទៅថ្ងៃអនាគត។

 

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបានចំនួន ៣៩អណ្តូងហើយ។ ទោះបីការផ្តល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមឃុំជាប់ ព្រំដែន កម្ពុជា ថៃ បានមួយចំនួននាពេលនេះក្តីតែចំនួនតម្រូវការអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋតាមបណ្តាឃុំនានាក្នុងខេត្តដែលនៅជាប់ព្រំដែនថៃ នៅតែមានមានតម្រូវការ អណ្តូងទឹកស្អាតបន្ថែមទៀត។ ពិសេសនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រក៏នៅមានតម្រូវការអណ្តូងបន្ថែមទៀត ពីព្រោះបច្ចុប្បន្នមានលំហូរបងប្អូនថ្មីមករស់នៅ ទីនេះបន្ថែមទៀតជាបន្តបន្ទាប់។