អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាជនស្រុកសំបូរខេត្តក្រចេះទទួលអណ្តូងទឹកស្អាតប្រើប្រាស់


កក្រក ៖នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន១០មានលេខរៀងពីទី០៣៥ដល់ទី០៤៤ ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន២៥០គ្រួសារស្មើនឹងមនុស្ស១,០០០ នាក់រស់នៅឃុំវឌ្ឍនៈនិងឃុំកំពង់ចាម នៃស្រុកសំបូរ ខេត្តក្រចេះ។

 

ទន្ទឹមនឹងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជាបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ជៀសវាងឱ្យបានដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម និងអសន្តិសុខ។ សូមប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អដោយត្រូវបរិភោគទឹកដាំពុះនិងចូលរួមដាំដំណាំឬបន្លែផ្សេងៗនៅជុំវិញអណ្តូងទឹកដើម្បីជាប្រយោជន៍ដល់សហគមន៍ និងត្រូវចូលរួមថែរក្សានូវសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

 

ប្រជាពលរដ្ឋចំនួន១១៦នាក់ដែលចូលរួមក្នុងពិធីនោះមានក្តីរីករាយឥតឧបមាក្រោយទទួលបានសមិទ្ធផលថ្មីនេះហើយពួកគាត់ក្នុងម្នាក់ៗទទួលបាន សារុង ១ ក្រមា១ និងថវិកាមួយចំនួន។

 

សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦ កន្លងទៅនេះកាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋបានរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះបានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូងហើយបាន និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត៕