អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ននៅខេត្តព្រៃវែង


សាខាកក្រកខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រៃវែង ​ឯកឧត្តមឧកញ៉ា​ សុខ ផេង​អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការសាខា​បានអញ្ជើញចូលរួម​ក្នុងពិធីបិទ​វគ្គបណ្តុះបណ្តាល​គ្រូបង្គោល​ស្តីពី​អនាម័យ​ទឹកស្អាត​ក្នុងគ្រាអាសន្ន​នៅសាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង។ 


សមាសភាព​ដែលបាន​អញ្ជើញ​ចូលរួមមាន តំណាងពីទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ​តំណាង​សហព័ន្ធអន្តរជាតិ​សមាជិក សមាជិក គណៈកម្មាធិការ​តំណាងមន្ទីសុខាភិបាល​មន្ទីអភិវឌ្ឍន៍ជនបទ​ក្រុមប្រតិបត្តិសាខា​តំណាងសាខា​ខេត្តស្វាយរៀង​អ្នកសម្របសម្រួល​និងសិក្ខាកាម​សរុប ចំនួន ៣៥នាក់។

 

វគ្គបណ្តុះបណ្តាលនេះ​ប្រព្រឹត្តិទៅក្រោម​ជំនួយឧបត្ថម្ភ​បច្ចេកទេស និងថវិកាពីសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងកាកបាទក្រហមកម្ពុជា នៃគម្រោង "ការពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន"។

 

ក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ជាគ្រូបង្គោលត្រូវយកចំណេះដឹងដែលទទួលបាននាពេលនេះ ធ្វើការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្តទៅដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍ដើម្បីធ្វើអោយប្រជានជននៅក្នុងសហគមន៍របស់គាត់មានសុខភាពល្អ ជៀសផុតពីជម្ងឺឆ្លងនានានៅពេលមានគ្រោះមហន្តរាយកើតឡើង។

 

ជាលទ្ធផលក្រោយវគ្គបណ្តុះបណ្តាលសិក្ខាកាមទទួលបានលទ្ធផលល្អប្រសើរ ៣៤% និទ្ទេសល្អ ៥៨% និងនិទ្ទេសល្អបង្គួរ ៨%។​