អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាប្រគល់អណ្តូងទឹកស្អាតដល់ប្រជាជនក្នុងស្រុកចំនួន៣នៅខេត្តព្រះវិហារ


កក្រក៖ឯឧ វេជ្ជ អ៊ុយ សំអាត​ចូលរួម​ប្រគល់​ឱ្យប្រើប្រាស់​ជាផ្លូវការ​អណ្តូងទឹកស្អាត​ចំនួន១៩ ​កាលពីព្រឹក​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ (មានលេខរៀងពី​ ទី១៥៦ ដល់ទី១៧៤)ជូនប្រជាជន​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន៣១១គ្រួសារ ស្មើនឹងមនុស្ស៩៧៥នាក់ នៅឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំព្រីងធំ នៃស្រុកជាំក្សាន្ត និងមជ្ឈមណ្ឌល​តម្បាញសូត្រ​កម្ពុជា ក្នុងក្រុងព្រះវិហារ​ខេត្ត ព្រះវិហារ។

 

ក្នុងឱកាស​ប្រគល់អណ្តូងទឹក​ទាំងនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា​និងលោកជំទាវ ចឹកហេង ប្រធានគណៈកម្មាធិការ​សាខាខេត្ត ព្រះវិហារ​ក្នុងឱកាសនោះ​ឯកឧត្តម អ៊ុយ សំអាត​បាននាំនូវ​ប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​បានចាត់តាំង និងផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ដោយមិន​រើសអើង សូមបងប្អូន​មេត្តាបញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា ធ្វើជាពលរដ្ឋល្អក្នុងសង្គមជាតិ និងចូលរួម​អនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយជៀសវាង​ឱ្យបានដាច់ខាតនូវការប្រើប្រាស់​គ្រឿងញៀន គ្រឿងស្រវឹង ដែលជាប្រភព​នៃអំពើហិង្សា ចោរកម្ម និងអសន្តិ សុខ។ ទន្ទឹមនឹងនេះ សូមថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវ​បរិភោគ​ទឹកដាំពុះ ហើយចូលរួមដាំដំណាំ ឬបន្លែផ្សេងៗជុំវិញ​អណ្តូងដើម្បី​ជាប្រយោជន៍​ដល់សហគមន៍ និងថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។


ឯឧ បានបញ្ជាក់យ៉ាងច្បាស់​នូវអនុសាសន៍​សម្តេចប្រធានថា"បើនិយាយអំពី​សុខមាលភាព​គឺដាច់ខាតត្រូវតែមានទឹកស្អាត បើគ្មានទឹកស្អាត​យើងមិនអាចធានាពី​សុខភាពសាធារណ:របស់ប្រជាជនបានឡើយ"។

 

ជាកិច្ចឆ្លើយតប ប្រជាជន​អាណាព្យាបាល បានសំដែងនូវការដឹងគុណដោយក្តីរំភើប និងថ្លែងអំណរ​អរគុណដ៏ជ្រាលជ្រៅ​បំផុតជូន ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​ផ្តល់អំណោយ​ដ៏ថ្លៃថ្លាទាំងនេះ និងសូមប្តេជ្ញាខិតខំ​ថែរក្សារាល់​សមិទ្ធផល​ទាំងនេះឲ្យ បានជាប្រយោជន៍ដ៏យូរអង្វែងទៅថ្ងៃអនាគត។

 

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ កាកបាទ ក្រហមកម្ពុជា បានផ្តល់អណ្តូង​ទឹកស្អាត​ជូនប្រជាពលរដ្ឋ​ក្នុងខេត្ត ព្រះវិហារបានចំនួន ១៧៤ អណ្តូង៕ ទោះបីការផ្តល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមឃុំជាប់ ព្រំដែន ក្នុងស្រុកជាំក្សាន្ត និងស្រុកឆែប បានបញ្ចប់នាពេលនេះក្តី តែចំនួនតម្រូវការអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋតាមបណ្តាឃុំក្នុងស្រុកទាំងពីរដែលនៅជាប់ព្រំដែនថៃ ឡាវ នៅតែមានជាបន្តទៀត។

 

នៅក្នុងពិធីនោះដែរមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋចំនួន៥០នាក់ យុវជនកាកបាទក្រហមកម្ពុជា១០នាក់ អ្នកស្ម័គ្រចិត្ត៥នាក់ និងលោកមេភូមិ ឃុំ និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត សរុប៧៥ នាក់។