អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ដល់មន្រ្តីរបស់ខ្លួនដែលកំពុងសម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា


កក្រក​ ៖​នៅទីស្នាក់ការកណ្តាល​នារសៀល​ថ្ងៃទី១០ ​ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ​កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​បានឧបត្ថម្ភផ្លែឈើ​ ទឹកផ្លែឈើ និងថវិកាមួយចំនួន​ជូនក្រុមគ្រួសារឯកឧត្តម នេត សុផាន់ណា នាយករង នាយកដ្ឋាន​គ្រប់គ្រងគ្រោះ​មហន្តរាយ​កាកបាទក្រហមកម្ពុជា ដែលមានជំងឺក្រពះធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ព្រះកេតុមាលា​រាជធានីភ្នំពេញ។

 

ក្នុងឱកាសប្រគល់​អំណោយនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ​បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ​ចំពោះអ្នកជំងឺដែលជាមន្ត្រីសកម្មបានបម្រើ​ការងារ​មនុស្សធម៌ជាមួយ​កាកបាទក្រហមកម្ពុជា​ជាច្រើនឆ្នាំ ហើយបន្សល់ទុក​នូវស្នាដៃជាច្រើន។ ទន្ទឹមនឹងនេះ លោកជំទាវ​អគ្គលេខាធិការ សូមជូនពរឯកឧត្តម នេត សុផាន់ណា ឆាប់បាន​ជាសះស្បើយ​ពីជំងឺហើយបាន​ត្រឡប់មក​បម្រើការងារ​មនុស្សធម៌ដូចដើមវិញ។

 

ភរិយា និងកូនស្រីរបស់អ្នកជំងឺ ដែលមកទទួលអំណោយនាឱកាសនោះ បានសំដែងនូវ​ការដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ​គិតគូរពី​សុខទុក្ខ​របស់កូនចៅ​ក្រោមឱវាទក៏ដូចជាប្រជាពលរដ្ឋ​រងគ្រោះបំផុតដែរ និងសូមជូនពរ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ ប្រាជ្ញាវៀងវៃ អាយុយ៉ឺនយូរដើម្បីដឹកនាំ​កាកបាទក្រហមកម្ពុជា​ឱ្យបានយូរ​អង្វែងតទៅ។ ជាមួយគ្នានេះ ក្រុមគ្រួសារអ្នកជំងឺ ក៏បានថ្លែងអំណរគុណចំពោះមន្ត្រី-បុគ្គលិក និងយុវជន​កាកបាទក្រហម​កម្ពុជា ដែលបាននាំគ្នា​ទៅបរិច្ចាគឈាម​ជួយអ្នកជំងឺ​ដែលត្រូវការឈាម​ជាច្រើនប្លោក៕