អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត


សាខាកក្រកខេត្តកំពត៖ កាលពីរសៀលថ្ងៃទី ៣១ខែមករាឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតដឹកនាំដោយលោកជំទាវ អ៊ុន សុគន្ធា គណៈកិត្តិយសសាខាបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៧គ្រួសារកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង៧:៣០នាទីយប់ ស្ថិតនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

 

នាឱកាសនោះដែរលោកជំទាវបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋ ក្រីក្រលំបាក ជនងាយរងគ្រោះបំផុត ជាពិសេសជនរងគ្រោះដោយសារភ្លើងឆេះផ្ទះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះភ្លើងចង្ក្រាន ភ្លើងទៀន ភ្លើងធូប ជៀសវាងគ្រោះអគ្គីភ័យផ្សេងៗកើតឡើងជាយថាហេតុ។

 

អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ៣០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ២កេស មី១កេស ក្រមា១ សារុង១ មុង១ ភួយ១ កៅស៊ូតង់១ សម្ភារផ្ទះបាយ១កញ្ចប់ និងថវិកាចំនួន៣០,០០០រៀល។ ដោយឡែកសប្បុរសជនបានឧបត្ថម្ភជាទឹកបរិសុទ្ធ ១យួរ ខោអាវ ១កញ្ចប់ លោកមេឃុំព្រែកត្នោតឧបត្ថម្ភអង្ករ ១០០គីឡូក្រាម ថវិកាចំនួន ២៥០,០០០រៀល ឧកញ៉ាទ្រី ភាពឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិកផងដែរ៕