


គ្រួសារសពក្រឡាប់គោយន្តបានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្គមថ្មី
សាខាកក្រកខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី៣០ខែមករា ឆ្នាំ២០១៧ នេះ លោក រស់ ហេង ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្គមថ្មីបាននាំយកអំណោយមនុស្សធម៌ចំនួន១គ្រួសារ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពដែលបណ្តាលមកពីក្រឡាប់ គោយន្តសង្កត់ស្លាប់នៅភូមិប្រធាតុ ឃុំចំរើនស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះលោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី បានសំដែងនូវការសោកស្តាយចំពោះការ បាត់បង់សាច់ញាតិជាទីស្រឡាញ់ របស់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ។
ជាមួយគ្នានោះអនុសាខាបាននាំយកសម្ភារៈផ្តល់ជូនរួមមាន ៖ អង្ករ ២០ គីឡូ មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ១ យួរ និងថវិកាមួយចំនួន និងថវិកាលោក សៀង សារិត ២០០,០០០រៀល ផងដែរ។