អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាប្រគល់អណ្តូងទឹកស្អាតជូនស្រុកសៀមបូកស្រុកថាឡាបរិវ៉ាត់និងក្រុងស្ទឹងត្រែង


កក្រក ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា​ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន​បាន​ប្រគល់អណ្តូង​ទឹកស្អាត​ចំនួន២០​( មានលេខរៀងពីទី៥១ ដល់ ទី៧០ )​ ជូនប្រជាជន​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន៣៧៧គ្រួសារ​ស្មើនឹង​មនុស្ស ២,១៨២នាក់​រស់នៅ​ឃុំចំនួន៧​នៃស្រុកសៀមបូក​ស្រុកថាឡាបរិវ៉ាត់​និងក្រុងស្ទឹងត្រែង​ខេត្តស្ទឹងត្រែង។

 

ក្នុងឱកាស​ប្រគល់អណ្តូងទឹក​ទាំងនោះ​ឯកឧត្តម ពិត ចំណាន​សមាជិក​គណៈកម្មាធិការកណ្តាល​កាកបាទក្រហមកម្ពុជា​បានពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទក្រហមកម្ពុជា​និងផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋទាំងអស់​សូមបញ្ជូនកូនៗ​ទៅ​សាលារៀន​ឱ្យបានគ្រប់ៗគ្នា​ធ្វើជាកូនល្អ​សិស្សល្អ​ពលរដ្ឋល្អ​ក្នុងសង្គមជាតិ​និងចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ​មានសុវត្ថិភាព ដោយជៀសវាង ឱ្យបានដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម និងអសន្តិសុខ។ ទន្ទឹមនឹងនេះ សូមថែរក្សាសុខភាពឱ្យបានល្អដោយត្រូវបរិភោគទឹកដាំពុះហើយចូលរួមដាំដំណាំ ឬបន្លែផ្សេងៗជុំវិញអណ្តូងដើម្បីជាប្រយោជន៍ដល់សហគមន៍និងថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

 

ជាកិច្ចឆ្លើយតបប្រជាជន អាណាព្យាបាល និងសិស្សានុសិស្ស បានសំដែងនូវការដឹងគុណដោយក្តីរំភើប និងថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាទាំងនេះ និងសូមប្តេជ្ញាខិតខំថែរក្សារាល់សមិទ្ធផលទាំងនេះឲ្យបានជាប្រយោជន៍ដ៏យូរអង្វែងទៅថ្ងៃអនាគត។

 

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ ២០១៦ កាកបាទក្រហមកម្ពុជាបានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានចំនួនរាប់ពាន់ហើយបាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត៕