អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខលោក ម៉ា សេរីដែលមានជំងឺមហារីកថ្លើមធ្ងន់ធ្ងរ


កក្រក​ ៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នេះ​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​តាមរយៈ​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវភេសជ្ជៈផ្លែឈើព្រមទាំងថវិកាមួយចំនួនផ្តល់ជូន​លោក ម៉ា សេរី ប្រធានផ្នែកកីឡាប្រចាំក្រុមហ៊ុនCBS មានទូរទស្សន៍​CTN MyTV CTN​ (International)និងទូរទស្សន៍CNC​ដែលកំពុងសម្រាកព្យាបាលជំងឺមហារីកថ្លើមប្រភេទBធ្ងន់ធ្ងរ​នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី)។

 

ក្នុងឱកាសចុះសួរសុខទុក្ខនោះ​ លោកជំទាវ​អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងសូមជូនពរឱ្យលោក​ ម៉ា សេរី ជម្នះបាននូវជំងឺនាពេលនេះ​ដើម្បីបានបំពេញភារៈកិច្ចផ្នែកកីឡាបំរើជូនទស្សនិកជនទស្សនាបន្តទៀត​ និងដើម្បីជួបជុំផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារឡើងវិញ​។​ លើសពីនេះទៅទៀតគឺមិនត្រូវអស់សង្ឃឹមនោះទេព្រោះមានការគាំទ្រ​ និងលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារកូន ចៅ មិត្តភក្តិ និងបងប្អូន​ ជាពិសេសពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ និងកាកបាទក្រហមកម្ពុជា​ ដែលបានផ្តល់ជាកម្លាំងចិត្តជាបន្តបន្ទាប់ជាក់ស្តែងដូចជានៅពេលនេះជាដើម។

 

សូមបញ្ជាក់ថា​ លោកម៉ា សេរី បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្នុងរយៈពេល៦ខែចុងក្រោយនេះដោយវិវត្តន៍កាន់តែធ្ងន់ធ្ងរនៅ៤ខែចុងក្រោយ​ និងបានព្យាយាមព្យាបាលជាបន្តបន្ទាប់​ ប៉ុន្តែមិនអាចជាសះស្បើយរហូតបច្ចុប្បន្ននេះបានកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ ៣០៤​ ជាន់ទី៣​ អគារព្យាបាលមនុស្សចាស់ព្រះសីហនុរាជ៕