អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កិច្ចប្រជុំស្តីពី ការត្រៀមរៀបចំកម្មវិធីចាក់ពុម្ពត្រចៀករបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ


សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​២៥​ខែ​មករា​ឆ្នាំ ២០១៧នេះ​នៅទីស្នាក់ការ​សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​បានរៀបចំ​កិច្ចប្រជុំ​ស្តីពីការត្រៀមរៀបចំ​កម្មវិធី​ចាក់ពុម្ព​ត្រចៀក​ជូនដល់​ប្រជាពលរដ្ឋ​នាខែកុម្ភៈខាងមុខ​និងការងារផ្សេងៗ​ដោយមាន​ការចូលរួម​ពីសំណាក់​លោកជំទាវ ឡោក ខេង អនុប្រធានគណៈកម្មាធិការសាខាព្រមទាំងមានការចូលរួម​ពីមន្ត្រី​ប្រតិបត្តិសាខា និងបុគ្គលិក​មូលនិធិ​ស្តារឃីសរុបចំនួន២៥នាក់ ។

នាឱកាសនោះ លោកជំទាវ​អនុប្រធានគណៈកម្មាធិការ​សាខាបានលើកឡើងថា៖ សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ បានសហការជាមួយ​មូលនិធិ​ស្តារឃីលើការងារពិនិត្យ​ចាក់ពុម្ពត្រចៀក និងការផ្តល់ជូនឧបករណ៍​ជំនួយសំឡេង​ដោយឥតគិតថ្លៃ​ដល់ប្រជាពលរដ្ឋ​គរ ថ្លង់ ចំនួន៨០០នាក់ មកពី​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ព្រៃវែង និងរាជធានីភ្នំពេញហើយ​យើងមាន​គម្រោង​ធ្វើកម្មវិធីនេះ​នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ នៅខណ្ឌឬស្សីកែវដោយក្នុងនោះលោកជំទាវ បានបែងចែក​ភារកិច្ច​ដល់មន្ត្រី​បុគ្គលិកសាខា​ទៅតាមជំនាញ​ព្រមទាំងផ្តល់​អនុសាសន៍ល្អៗ សំដៅជំរុញ​ឲ្យការរៀបចំ​កម្មវិធីនេះ​ប្រព្រឹត្តទៅដោយភាពរលូន និងទទួលបាននូវជោគជ័យ ៕