អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបផ្សព្វផ្សាយច្បាប់មនុស្សធម៌ដល់តំបន់ប្រតិបត្តិការសឹងរងខេត្ត


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី​២៥​ខែមករា​ឆ្នាំ២០១៧ លោកស៊ុំ សំអន នាយក​សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញ​ចូលរួម​ក្នុងពិធីផ្សព្វផ្សាយ​អំពីចលនាអន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិជូនដល់នាយទាហាន ពលទាហាន​ចំណុះ​ឱ្យតំបន់ប្រតិបត្តិការ​សឹករង​សៀមរាបសរុបចំនួន​២៤១នាក់ ស្រី២៥នាក់ នៅតំបន់ប្រតិបត្តិការ​សឹករង​សៀមរាប។

មានប្រសាសន៍​នាឱកាសនោះ​លោកនាយក​បានឱ្យដឹងថា វគ្គផ្សព្វផ្សាយ​នេះអនុវត្តឡើងក្នុងគោលបំណង​ផ្ដល់នូវ​ការយល់ដឹង​អំពីចលនាអន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម​ពិសេស​គឺច្បាប់មនុស្សធម៌អន្តរជាតិ​ឱ្យបានកាន់តែទូលំទូលាយ​ជូនដល់​នាយកទាហាន​ពលទាហានពេលចុះបំពេញភារកិច្ចជួយសម្រួលដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងត្រូវគោរព​ឱ្យបានខ្ជាប់ខ្ជួន​នូវច្បាប់មនុស្សធម៌អន្តរជាតិ​ដែលបានផ្សព្វផ្សាយ​ជូននាពេលនេះ៕