អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅស្រុកគីរីវង្សទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ


ខេត្តតាកែវ​ ៖ក្រោយទទួលព័ត៏មាន​ថានៅ​ស្រុកគិរីវង់​មានករណី​អគ្គីភ័យ​បណ្តាល​ឱ្យឆេះផ្ទះ​ប្រជាពលរដ្ឋ​ចំនួនប្រាំខ្នង​រួចមក នារសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧នេះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តតាកែវ​ ដឹកនាំដោយ​ឯកឧត្តម ហ៊ុន សារឿន អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកនាយកសាខា មន្ត្រីសាខា អនុសាខាបានចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៍​ ទៅចែកជូន​ប្រជាពលរដ្ឋ​ដែលបាន​ជួបអគ្គីភ័យ​ទាំងនោះ។ 


នាឱកាសនោះឯកឧត្តម បានពាំនាំការផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​យកចិត្តទុកដាក់​ចំពោះបងប្អូន​ប្រជាពលរដ្ឋ​ដែលបានជួបការលំបាក​ដោយមិនរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយ​ដែលចែកជូន​នាពេលនោះរួមមាន ៖ អង្ករ២៥គីឡូក្រាម មុង១ សារុង១ ក្រមា១ ភួយ១ កន្ទេល១ តង់ធំ១ ដោយឡែក៣ផ្ទះដែលឆេះអស់ទាំងស្រុង បានផ្តល់សង្ក័សី២៥ សន្លឹកក្នុងមួយផ្ទះៗ និងថវិកាមួយចំនួន។


សូមបញ្ជាក់ថាគ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុង៣ខ្នង និងឆេះមួយចំហៀង២ខ្នង។