អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាជនងាយរងគ្រោះស្រុកសណ្តាន់ និងប្រាសាទបាល្ល័ង្គទទួលអំណោយពីកាកបាទក្រហមកម្ពុជា


សាខាកក្រកខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧ ឯកឧត្តមវេជ្ជ.​អ៊ុយ​សំអាត​នាយក នាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា​រួមជាមួយ​ថ្នាក់ដឹកនាំ​និងសហការី ​នៃសាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​បានអញ្ជើញ​ចុះសួរសុខទុក្ខ​និងនាំយក​ស្បៀងអាហារ ​គ្រឿងឧបភោគ បរិភោគ​ជាអំណោយរបស់កាកបាទក្រហមកម្ពុជា​ដែលមានសម្ដេចកិត្តិព្រឹទ្ធ ​​​ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ជូនដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត​ចំនួន៨៧៥គ្រួសារ ដែលអញ្ជីញ​មកពី២៩ភូមិ ៧ឃុំ នៃស្រុកសណ្ដាន់ និងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្រីក្រជួបទុក្ខលំបាក ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង ជាតិសាសន៍ វណ្ណៈ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនោះ ឯកឧត្តមវេជ្ជ. បានផ្ដាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់គិតគូពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃ ទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន-គ្រឿងស្រវឹង ដែលជាហេតុនាំឲ្យមានអំពើហិង្សា ចោរកម្ម ឬសម្លាប់មនុស្សជាដើម។ ជាពិសេស ត្រូវប្រុងប្រយ័ត្នជានិច្ច និងគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរតាមដងផ្លូវ ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមរបស់យើងម្នាក់ៗក៏ដូចជាសង្គមជាតិទាំងមូល។

 

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ មានសេចក្ដីរំភើប ត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន និងថ្លែងអំណរគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់សហការីនាំយកស្បៀងអាហារ សម្រាប់ជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ។