អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចូលរួមមរណៈទុក្ខគ្រួសារកុមារលង់ទឹកស្លាប់


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោកស៊ុំ សំអន នាយកកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខាជីក្រែង នាំយកគ្រឿងឧបភោគបរិភោកចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារសពកុមាររងគ្រោះលង់ទឹកស្រះស្លាប់ ចំនួន២នាក់ កាលពីរសៀល ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១.៣០នាទី មានឈ្មោះដូចខាងក្រោម៖ 

១. កុមារា ហុក លីដា អាយុ ៦ឆ្នាំ 
 ២. កុមារា មី គឹមស្រេង អាយុ ៥ឆ្នាំ កុមារទាំ២នាក់ រស់នៅភូមិកំពង់ម្កាក់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

មានប្រសាសន៍ចូលរួមរំលែកទុក្ខនាឱកាសនោះ លោកនាយកបានពាំនាំការរំលែកនូវមរណទុក្ខ​ពីថ្នាក់ដឹកនាំមានឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមក្រហមកម្ពុជា ចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗទាំង២នាក់។ សូមឱ្យវិញ្ញាណក្ខន្ធចៅៗទាំង២បានទៅកាន់សុគតិភព។


គ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពមាន៖ អង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធ១០យួរ មុង២ ភួយ២ សារុង២ ក្រមា២ និងថវិកា ៤០ម៉ឺនរៀល ជាមួយគ្នានោះ អនុសាខាស្រុកជីក្រែងចូលរួមថវិកា២០ម៉ឺនរៀលផងដែរ។