អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

ជីវភាពគ្រួសារ លោក ខុម វណ្ណី


លោក ខុម វ​ណ្ណី អាយុ ២៧ឆ្នាំ មាន​សមាជិកគ្រួសារ​ចំនួន ៣នាក់ មានមុខ​របរ​លក់​ចាប់ហួយ រស់នៅ​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែ ខេត្តកណ្តាល។ ចាប់តាំងពី​រៀបការ​អស់​រយៈពេល៣ឆ្នាំ លោក ខុម វ​ណ្ណី មាន​ជីវ​ភាពខ្វះ​ខាត។ ដោយបានទទួលការផ្សព្វផ្សាយ​ពី​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជាប្រចាំភូមិ ថា​កាកបាទក្រហមកម្ពុជា​មាន​ផ្តល់​ប្រាក់កម្ចីខ្នាតតូច​ឥត​ការប្រាក់ លោកក៏​បានស្នើសុំ​ប្រាក់កម្ចីពី​កាកបាទក្រហមកម្ពុជា​តា​មរយៈ​អ្នកស្ម័គ្រចិត្តប្រចាំភូមិ ក្នុង​គោល​បំណង​ពង្រីក​មុខរបរ​។ ក្រោយ​បានស្នើ​សុំ​កម្ចី​ពី​កាកបាទក្រហមកម្ពុជា មន្ត្រី​កាកបាទក្រហមកម្ពុជា​បាន​ចុះ​ពិនិត្យ​ជីវភាព​ជាក់ស្តែង​របស់​លោក ខុម វ​ណ្ណី ហើយ​នៅ​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៤ លោក​ខុម វ​ណ្ណី បានទទួល​កម្ចី​ខ្នាតតូច ចំនួន ២៥០ដុល្លារ ពី​កាកបាទក្រហមកម្ពុជា។

លោក ខុម វ​ណ្ណី បាន​និយាយថាខ្ញុំ​បានសម្រេច​ចិត្ត​ទិញ​ទូល​ក់​ទូរស័ព្ទ​បន្ថែម​ពីលើ​មុខរបរ​លក់​ចាប់ហួយ ហើយ​ប្រាក់កម្ចី​នេះ​ពិត​ជាមាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់​​សម្រាប់​គ្រួសារ​ខ្ញុំ​ ព្រោះរូប​ខ្ញុំ​មាន​ដើមទុន​ប្រកបមុខរបរ និង​មិនចាំបាច់​ទៅ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ចងការ​ឯកជន និង​ធានា​គារ ដែលមាន​ការប្រាក់​ខ្ពស់ ហើយ​មកដល់​ឥឡូវនេះ​ខ្ញុំ​មាន​ជីវភាព​ធូរធា​ជាង​មុន​ច្រើន។ ជាចុងក្រោយ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូ​ដល់​ប្រជាព​រដ្ឋ​មាន​ជី​វភាព​ក្រីក្រគ្រប់ពេលវេលា