អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាជនរងគ្រោះដោយអគ្គីភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង


សាខាកក្រកខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី​១៣ ខែ​ មករាឆ្នាំ ២០១៧ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកកំរៀង ដឹកនាំដោយ លោកស្រី ម៉ី យ៉ុន ប្រធានក្រុមប្រតិបត្តិអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំរៀង រួមដំណើរដោយក្រុមប្រតិបត្តិឃុំអូរដា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួនដល់គ្រួសារលោកអ៊ំ សាត វ៉ាន់ថា អាយុ66ឆ្នាំដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលយប់ពីថ្ងៃទី០៩ ខែមករាឆ្នាំ២០១៧ ស្ថិត នៅភូមិតាំងយូឃុំអូរដា ស្រុកកំរៀង មូលហេតុដោយភ្លើងទៀន ។

 

ថ្លែងក្នុងឱកាសនោះ លោកស្រី បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ​ជាពិសេសអ្នកដែលរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ដោយមិនប្រកាន់ ពីនិន្នាការនយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​ ។ 


លោកស្រីក៏សូមចូលរួមសោកស្តាយចំពោះករណីដែលមិននឹកស្មានដល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ​ និងការហូបចុក ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន​ ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា​ ត្រូវមានការសាមគ្គីគ្នា​ ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម​ ដើម្បីឲ្យភូមិ-សង្កាត់យើងមានសុវត្ថិភាព​ និងរស់នៅប្រកបដោយភាពសុខដុមរមនា​ ប្រកបមុខរបទទួលទាន ដើម្បីស្តាសេដ្ឋកិច្ចគ្រួសាររីកចម្រើន ។

 

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុងទទួលបាន៖​ អង្ករ25គ.ក្រ មី1កេស ត្រីខ1យួរ ទឹកត្រី1យួរ ទឹកស៊ីអ៊ីវ1យួរ មុង1 ភួយ1 សារុង1 ក្រម៉ា1 និងថវិកា 50,000៛ រួមជាមួយគ្រឿងឧបភោគបរិភោគជាច្រើនទៀតដែលជាអំណោយពីព្រះគ្រូចៅអធិការវត្តអូរដាងដែរ ។