អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ជូនលោកតា សួន សាន


កក្រក ៖​ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧​ នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ និងសហការី ​បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូន​លោកតា​ សួន សាន​ ម្ចាស់ពានរង្វាន់ចាប៉ីដងវែងជ័យលាភីលេខ២ ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ បច្ចុប្បន្នកំពុងធ្លាក់ខ្លួនក្រខ្សត់​ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងផ្លូវបេតុង ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។​ នេះជាលើកទី​ ២​ ដែលកាកបាទក្រហមកម្ពុជា​ បាននាំយកអំណោយជូនគ្រួសារលោកតា។

 

លោកតា​ សួន សាន អាយុ​ ៦៨ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ជ័យលាភីលេខ២ ផ្នែកចាប៉ីដងវែង ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ ដែលលោកតាអាចច្រៀងបញ្ចេញសំនៀងវោហារ លាយឡំនឹងការដេញចាប៉ីដងវែងរបស់ខ្លួនបានយ៉ាងពិរោះរណ្តំបំផុត។ លោកតា​ បានធ្លាក់ខ្លួនឈឺដើរពុំរួចអំឡុងឆ្នាំ២០១៤ បន្ទាប់ពីមកច្រៀងចាប៉ីនៅប្រទេសចិនបានជាងមួយខែដែលបានធ្វើឱ្យជីវភាពរបស់គ្រួសារលោកតា ចុះដុនដាបជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។​

 

ត្បិតយ៉ាងនេះក្តី​ លោកតាទទួលបានការជួយឧបត្ថម្ភប្រចាំខែ​ ១០០ដុល្លារអាមេរិក​ ពីសមាគមខ្មែរអមតៈ​ និងថវិកា​ចំនួន ១,០០០ដុល្លារ​ សម្រាប់ព្យាបាលជំងឺ​ ប៉ុន្តែបានចំណាយអស់ហើយ។

 

ទន្ទឹមនឹងនេះ​ អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា​ សម្រាប់ជួយសម្រាលការលំបាកជូនគ្រួសារលោកតា​ រួមមាន​ ៖​ អង្ករ​ ១០០គីឡូក្រាម​ មី​ ៥កេស​ ត្រីខ​ ៥០កំប៉ុង​ អាហារវីតាមីន​ ២កេសធំ​ មុង២​ ភួយ២​ សារុង២​ ក្រមា២​ និងថវិកាចំនួន​ ១០លានរៀល៕