អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចូលរួមមរណៈទុក្ខសពវរសេនីយ៍ លុយ ប៊ុនឡុង


កក្រក ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព វរសេនីយ៍ លុយ ប៊ុនឡុង បុគ្គលិកបើកបររ៉ូឡូទន្ទ្រាំ ក្នុងកងអនុសេនាតូចស្ថាបនាសំណង់ផ្នែកទី២ នៃកងអនុសេនាធំវិស្វកម្មសំណង់លេខ៤៥៩ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤២ឆ្នាំ នៅប្រទេសសាធារណរដ្ឋ អាហ្រ្វិកកណ្តាល ដោយជំងឺគ្រុនចាញ់ ដែលបច្ចុប្បន្ន សពតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា រាជធានីភ្នំពេញ។

 

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ គណៈប្រតិភូ បានប្រគល់លិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកស្រី សួង សូនឿន ត្រូវជាភរិយាវរសេនីយ៍ លុយ ប៊ុនឡុង និងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ កុំបីឃ្លៀង​ឃ្លាត​ឡើយ។

 

មរណភាពរបស់ វរសេនីយ៍ លុយ ប៊ុនឡុង គឺជាការបាត់បង់យុទ្ធជនអង់អាចក្លាហានដ៏ឆ្នើមមួយរូប ពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាក្នុងពេលបំពេញបេសកកម្មពិសេសរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។   សម្ភារៈចូលបុណ្យរួមមានៈ អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ៥ យួរ ទឹកក្រូច ៥