អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៦និងទិសដៅឆ្នាំ២០១៧របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ


កក្រក​ ៖​ នៅរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និងទិសដៅផែនការឆ្នាំ ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ចំនួនប្រាំដូចខាងក្រោម ៖
ទី១៖សូមបន្តថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានជិតស្និទ្ធ និងមានភាពសុខដុមរមនារវាងគណៈកិត្តិយស គណៈកម្មាធិការសាខាគណៈកម្មាធិការអនសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ដើម្បីលើកកម្ពស់កិត្យានុភាពអង្គភាពរបស់ខ្លួនក៏ដូចជាស្ថាប័នកាកបាទក្រហមទាំងមូល ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុងគឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។

 

ទី២៖ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍធនធានទាំងថ្នាក់សាខា អនុសាខា តាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបង្ខិតសេវាមនុស្សធម៌ឱ្យទៅកៀកជិតប្រជាពលរដ្ឋ សំដៅបង្កើនជំនឿជឿជាក់ ពីសំណាក់សហគមន៍ និងមជ្ឈដ្ឋានទូទៅ។

 

ទី៣៖ ខិតខំបន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្មខ្លាំងក្លា និងត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពសហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការគាំពារ ថែរក្សា និងកែលម្អសេវាសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសក្រុមជនងាយរងគ្រោះរួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍។

 

ទី៤៖ ត្រូវបន្តពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យទៅជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករដ៏សកម្មក្នុងការផ្តល់សេវាមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។