អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាពលរដ្ឋងាយរងគ្រោះនិងចាស់ជរានៅឃុំផាត់សណ្តាយខេត្តកំពង់ធំ


នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ ឯកឧតម វេជ្ជបណ្ឌិត អ៊ុយ​សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តបានសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងចាស់ជរា ចំនួន ៤៣៣គ្រួសារ មកពី៥ភូមិ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ពិធីចែកអំណោយនេះប្រារព្ធធ្វើឡើងនៅផែសាលារៀនផាត់សណ្តាយ។

 

ក្នុងឱកាសនោះឯកឧត្តម អ៊ុយ​សំអាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត គេងក្នុងមុង និងក្មេងត្រូវពាក់អាវឲ្យបានជិតកុំឲ្យមូសខាំព្រោះរដូវនេះជារដូវភ្លៀង ហើយជាពិសេសកុំបណ្តោយឲ្យក្មេងតូចៗលេងទឹកដើម្បីជៀសវៀងមានគ្រោះថ្នាក់ជាយថាហេតុ។


បងប្អូនប្រជាពលរដ្ឋ ដែលបានទទួល អំណោយនាឱកាសនេះ បានសំដែងនូវការដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលគ្រប់កាលៈទេសៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមជនបទ ដែលជួបប្រទះការលំបាក។ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ​អ្វីទាំងអស់ ពោលគឺ(ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ជានិច្ច។

 

អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ និងបានឧបត្ថម្ភថវិកាដល់កុមារីពិការភ្នែកពីកំណើតម្នាក់និងលោកតា លោកយាយចំនួន១២នាក់ដែលលំបាកខ្លាំងនូវថវិកាមួយចំនួនផងដែរ។