អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ប្រគល់អណ្តូងស្នប់ទឹកស្អាតនៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ


 ប្រជាពលរដ្ឋរស់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរអគុណចំពោះសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមិនបានបំភ្លេចពួកគាត់ ដែលមានទីលំនៅនៅតំបន់ស្រយ៉ាល ហើយបានគិតគូរបញ្ហាអណ្តូងស្នប់ ជីកជូនពួកគាត់ឲ្យបានប្រើប្រាស់ ខណៈពេលពួកគាត់មិនទាន់មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ និងបរិភោគជាដើម។

ជាក់ស្តែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ខណៈដែលឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អមដំណើដោយឯកឧត្តម ព្រំ រឿន មេបញ្ជាការរង នៃនគរបាលភូមិភាគទី៥ បានចុះពិនិត្យ និងប្រគល់ជាក់ស្តែងទីតាំងអណ្តូងស្នប់ទឹកស្អាតចំនួ​ន​ ៥អណ្តូង ជូនប្រជាពលរដ្ឋដាច់ស្រយ៉ាល ឲ្យប្រើប្រាស់ចាប់ពី ថ្ងៃនេះតទៅ ដែលស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

​លុះព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦​ នេះ​ ឯកឧត្តមវេជ្ជ.​ អ៊ុយ សំអាត អមដំណើរដោយ​ ថ្នាក់ដឹកនាំ​ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យ​ បានចុះពិនិត្យ និងប្រគល់ជូនអណ្តូងស្នប់ទឹកស្អាត​ ​១៥អណ្តូងទៀត​ នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ​ ៣១៧​ តេជោ​ភ្នំឆ័ត្រ​ ស្ថិតនៅក្នុង​ឃុំស្វាយចេក ស្រុកស្វាយចេក។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ.​ បាន​ពាំនាំ​ការនឹករលឹក​ និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ​​យោធិនពិការទាំងអស់​ ដែលរ​ស់នៅ​ក្នុងមណ្ឌល​អភិវឌ្ឍន៍យោធិនពិការ​ ៣១៧​ តេជោ​ភ្នំឆ័ត្រ​ ដែលកន្លងមកនេះ បានលះបង់សាច់ស្រស់​ ឈាមស្រស់​ ដើម្បី​បំពេញ​បុព្វហេតុ​មាតុភូមិ​កម្ពុជា​ឈាន​មកដល់ការអភិវឌ្ឍ​ មិនចេះឈប់ឈរ រីកចម្រើនគ្រប់វិស័យនាបច្ចុប្បន្ននេះ​​។

ជាមួយគ្នានេះ យោធិនពិការជាង​ ១០០នាក់ ​​បានទទួលកាដូក្នុងម្នាក់ៗនូវ​ ​ក្រមា១​ សារុង១ និង​ថវិកា​ មួយចំនួន បន្ថែមផងដែរ៕