អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ


នាល្ងាចថ្ងៃទី ២១​ ខែ​ តុលា ឆ្នាំ ២០១៦​ នៅវិទ្យាល័យទួលស្វាយព្រៃ​ ក្រុមការងារគម្រោង វិជ្ជាសង្គ្រោះ បឋម​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលមាន​ លោក​ ឆេ​ យ៉ត​ មន្ត្រីគម្រោង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ជូនដល់ យុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំវិទ្យាល័យចំនួន២៥នាក់ (ស្រី១៣នាក់)​ ដែលបានដំណើរការអស់រយៈពេល២ថ្ងៃកន្លងមក​ ក្រោម ការជួយឧបត្ថម្ភពីកាកបាទក្រហមដាណឺម៉ាក​ តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ។

 

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ "ដើម្បីលើកកំពស់​ និងពង្រឹងសមត្ថភាពយុវជនកាកបាទក្រហមកម្ពុជា" ដែលកម្មវិធីនេះនឹងត្រូវ អនុវត្តទៅលើសាលា គោលដៅ ចំនួន១៥​ ក្នុងរាជធានីភ្នំពេញ​ ។នេះក៏ជាសកម្មភាពមួយទៀត​ ក្នុងការចូលរួមចំណែកសម្រេចឲ្យបាននូវផែនការ យុទ្ធសាស្ដ្រ កាកបាទក្រហមកម្ពុជា (២០១១-២០២០) ដោយក្នុង១គ្រួសារត្រូវមានអ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់​ ។

 


នាល្ងាចថ្ងៃទី ២១​ ខែ​ តុលា ឆ្នាំ ២០១៦​ ដដែលនោះដែរនៅវិទ្យាល័យទួលស្វាយព្រៃ​ ក្រុមការងារគម្រោងវិជ្ជាសង្គ្រោះបឋម​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ក៏បានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ដែលមានយុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំវិទ្យាល័យចំនួន២៥នាក់ (ស្រី១៣នាក់)​ ហើយបានដំណើរការអស់រយៈពេល២ថ្ងៃកន្លងមក​ និងមានការជួយឧបត្ថម្ភពីកាកបាទក្រហមដាណឺម៉ាក​ តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាដែរ​ ។