អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះវិហារទទួលសម្ភារៈពីសប្បុរសជន


នៅសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះវិហារ ព្រឹកថ្ងៃទី៤ខែតុលា ឆ្នាំ ២០១៦ នេះឯកឧត្តម យុង គីមហ៊ាន នាយកសាខានិងមន្រ្តីប្រតិបត្តិសាខា បានទទួលសម្ភារពីក្រុមការងារចុះជួយឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះក្រុមការងារបានកោតសរសើរ និងគាំទ្រពីសកម្មភាពមនុស្សធម៌របស់កាក បាទក្រហមកម្ពុជាក្នុងជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះក្នុងពេលកន្លងមក ហេតុនេះក្រុមការងារបានសហការគ្នានាំយកសម្ភារសូមចូលរួមចំណែកជាមួយសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ ក្នុងវិស័យមនុស្សធម៌ ។

ជាការឆ្លើយតបឯកឧត្តមនាយកសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារបានថ្លែង អំណរគុណដល់ក្រុមការងារទាំង៧ នាក់ដែលបាននាំយកសម្ភារមកផ្តល់ជូនសាខា សាខាសន្យានាំយកសម្ភារទាំងនេះផ្តល់ជូនដល់ដៃ ប្រជាពលរដ្ឋរងគ្រោះ និងរងគ្រោះស្របតាមគោលការណ៍កាកបាទក្រហមកម្ពុជា។

សម្ភាររួមមាន៖ទឹកបរិសុទ្ធ ៧០ យួរ ប៊ីចេង ១០ គីឡូក្រាម។