អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមមរណៈទុក្ខគ្រួសាររងគ្រោះលង់ទឹកស្លាប់


 នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ លោក ស៊ុំ សំអន នាយកកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខា និងនាំយកគ្រឿងឧបភោគបរិភោក ចូលរួមបុណ្យសព និងរំលែកមរណៈទុក្ខគ្រួសាររងគ្រោះលង់ទឹកស្លាប់៤នាក់ (៤គ្រួសារ) កាលពីរសៀល ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ នេះ ដោយសារការលិចទូកក្នុងអូរក្រោយភូមិ ពេលដឹកក្មួយ និងចៅៗទៅស្រែ។ ១.ឈ្មោះ ឡិត ថាន់ ភេទប្រុស អាយុ៤១ឆ្នាំ ២.ឈ្មោះ ម៉ក់ ភួង ភេទស្រី អាយុ១៦ឆ្នាំ ៣.ឈ្មោះ លិន សូណា ភេទប្រុស អាយុ៤ឆ្នាំ ៤.ឈ្មោះ សំណាង ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

 

លោកនាយកបានពាំនាំការសួរសុខទុក្ខ ចែករំលែកនូវមរណទុក្ខពីថ្នាក់ដឹកនាំកាកបាទក្រហមក្រហមកម្ពុជា មានឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង និងលោកជំទាវ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែគិតពីសុខទុក្ខដល់គ្រួសារដែលមានទុក្ខលំបាកនេះ។

គ្រឿងឧបភោគបរិភោគចូលរួមបុណសពមាន៖ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខា និងក្រុមការងារ៖ ថវិកា​១,២៨០ ដុល្លារអាមេរិក អង្ករ២០០គីឡូក្រាម ទឹកក្រូចដបធំ១០យួរ មី៤កេស ទឹកបរិសុទ្ធ៥០យួរ ។
សាខាខេត្តសៀមរាប៖ អង្ករ២០០គីឡូក្រាម ទឹកបរិសុទ្ធ២០យួរ មុង៤ ភួយ៤ សារុង៤ ក្រមា៤ និងថវិកា ២លានរៀល ជាមួយក្នានោះ អនុសាខាស្រុកក្រឡាញ់ចូលរួមថវិកា២០ម៉ឺនរៀល