អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាប្រកាសទទួលស្គាល់ប្រធានកិត្តិយសសាខានៅខេត្តបន្ទាយមានជ័យ


កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម សួន បវរ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ជំនួសឯកឧត្តម គោស៊ុំ សារឿត ដែលត្រូវផ្លាស់ភារកិច្ច នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។

 

ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អនុប្រធានកិត្តិយសសាខា ឯកឧត្តម លី សារី ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីពាក់ព័ន្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋ សរុបប្រមាណ ២៥០នាក់។

 

ក្នុងឱកាសនោះ ឯកឧត្តម សួន បវរ បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកកម្លាំងកាយ-ចិត្ត ប្រមូលផ្តុំនូវបញ្ញាញាណ សម្រេចបាននូវសកម្មភាពប្រកបដោយជោគជ័យ ក្នុងអាណត្តទី៤នេះ ជាពិសេស ចំពោះការរៀបចំរចនាសម្ព័ន្ធដ៏រឹងមាំរបស់សាខា ពីថ្នាក់ខេត្តរហូត ដល់សមាគមន៍ ដើម្បីអាចផ្តល់សេវាកម្មត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ជួយសម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងរដ្ឋបាលរបស់ខេត្ត ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា»។ បន្ថែមពីនេះ ឯកឧត្តម បានប្ដេជ្ញាថា នឹងដើរតាមគន្លងមាតាមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយជ្រោមជ្រែងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

 

លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ សេចក្ដីនឹករឭក និងផ្តាំផ្ញើពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់គណៈអភិបាលគ្រប់ជាន់ថ្នាក់ សូមមេត្តាបន្តរក្សាពង្រឹងសាមគ្គីភាពឲ្យបានជិតស្និទ្ធ និងសុខដុមរមនីយកម្ម រវាងគណៈកិត្តិយសសាខា-អនុសាខា ជាមួយគណៈកម្មាធិការសាខា-អនុសាខា និង ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរកម្លាំងសរុប និងមធ្យោបាយសរុប ដឹកនាំសាខាបន្តអនុវត្តន៍សកម្មភាពស្របតាម បាវចនារបស់ចលនា «ធ្វើឲ្យបានកាន់តែច្រើនជាងមុនធ្វើឲ្យបាន កាន់តែ ល្អជាមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅជាងមុន និងទៅអោយបានកាន់តែឆ្ងាយជាមុន »។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមជួយទិញស្រូវ អង្ករ របស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាកសិករផងដែរ៕