អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាបើកសិក្ខាសាលាស្តីពី "ការប៉ាន់ប្រម៉ាណរហ័សដោយប្រើប្រាស់ទូរស័ព្ទចល័ត


កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកសិក្ខាសាលា ស្តីពី "ការប៉ាន់ប្រម៉ាណរហ័សដោយប្រើប្រាស់ទូរស័ព្ទចល័ត" "Rapid Assmement throgh Mobile phone" ដោយមានការអញ្ជើញចូលរួមពី តំណាងកាកបាទក្រហមហ្វាំងឡង់ អូស្ត្រាលី តំណាងសាខាកក្រកខេត្តកំពង់ឆ្នាំង កំពង់ចាម បន្ទាយមានជ័យ ក្រចេះ និងមន្ត្រីជំនាញពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងនាយកដ្ឋានសុខភាព សរុបចំនួន ២៤នាក់។

 

សិក្ខាសាលានេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងគោលបំណង ៖
១/ បង្កើនចំណេះដឹងថ្មីជូនមន្ត្រីតាមសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកក្រក ក្នុងការប៉ាន់ប្រម៉ាណរហ័សដោយប្រើទូរស័ព្ទចល័តនេះ។
២/ ពន្លឿនការផ្តល់ព័ត៌មានចាំបាច់មកថ្នាក់កណ្តាលបានទាន់ពេលវេលាដើម្បីចាត់ការឆ្លេីយតប។
៣/ កាត់បន្ថយគម្លាតនៃពេលវេលា ក៏ដូចជាបង្ខិតខ្លួនយើងទាំងអស់គ្នាទៅឲ្យបានកាន់តែជិតជាមួយសហគមន៍ដែលប្រឈមនឹងមហន្តរាយ និងប្រជាជនងាយរងគ្រោះដែលទាមទាជំនួយពីកាកបាទក្រហមកម្ពុជា។

 

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានថ្លែងអំណរគុណចំពោះ កាកបាទក្រហមអូស្ត្រាលី កាកបាទក្រហមហ្វាំងឡង់ ដែលជាដៃគូដ៏ល្អ បាននិងកំពុងឧបត្ថម្ភទាំងថវិកា និងបច្ចេកទេសដល់គម្រោង "ភាពធន់នៃសហគមន៍" ក្រោមរចនាសម្ព័ន្ធរបស់ក្រុមការងារគ្រប់គ្រង គ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ដែលជា ចក្ខុវិស័យដ៏វែងឆ្ងាយនិងឈ្លៀសវ័យនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងឈរលើទស្សនវិស័យ "វិមជ្ឈកា វិសហមជ្ឈការ"៕