អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កិច្ចប្រជុំវាយតម្លៃបញ្ចប់គម្រោងរបស់ កាកបាទក្រហមកម្ពុជា


នៅព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៦ នេះ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំរបកគំហើញ ស្តីពី ការវាយតម្លៃបញ្ចប់គម្រោងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយថ្នាក់សហគមន៍ និងគ្រោងអភិវឌ្ឍន៍សុខភាពសហគមន៍និងសង្រ្គោះបឋម ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងអញ្ជើញសម្របសម្រួលដោយ លោក Jim Catampongan ទីប្រឹក្សាវាយតម្លៃបញ្ចប់គម្រោង ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ សរុបចំនួន ២៤នាក់។

កិច្ចប្រជុំនេះមានគោលបំណង បង្ហាញពីលទ្ធផលនៃការវាយតម្លៃបញ្ចប់គ្រោងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយថ្នាក់សហគមន៍នៅខេត្តកំពង់ធំ និងគម្រោងអភិវឌ្ឍន៍សុខភាពសហគមន៍និងសង្រ្គោះបឋម នៅខេត្តក្រចេះ៕