អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារពិការ២នាក់ប្តីប្រពន្ធ


កាលពីព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៦ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ថវិកា ៥លានរៀល ម៉ាស៊ីនដេរ ១គ្រឿង និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត ផ្តល់ជូនគ្រួសារពិការទាំងពីរនាក់ប្តីប្រពន្ធដែលមានជីវភាពលំបាកខ្លាំង ប្រកបរបរដេរកាបូបលក់ រស់នៅបន្ទប់ជួលតូចមួយស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

លោក ទេព ម៉ឹង អាយុ៤៧ ឆ្នាំ ជាអតីតយោធិនពិការដោយគ្រាប់មីន នៅសមរភូមិមុខខេត្តបាត់ដំបង និងប្រពន្ធឈ្មោះ ស៊ុន សុផល អាយុ ៤៣ឆ្នាំ ជាជនពិការស្វិតជើងពីកំណើត មានកូនស្រីម្នាក់អាយុទើបតែ ៧ខែ ប្រកបរបរដេរកាបូបនេះ ដោយពឹងអាស្រ័យលើម៉ាស៊ីនដេរមួយគ្រឿងរបស់គាត់ តែត្រូវបានកូនប្រុសប្រពន្ធមុនញៀនថ្នាំលួចយកទៅលក់។

 

ថ្ងៃនេះ ក្រុមគ្រួសារ លោក ទេព ម៉ឹង មានក្តីរំភើបរីករាយជាខ្លាំងដោយបានការសណ្តោសប្រណីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភ ម៉ាស៊ីនដេរថ្មី និងថវិកា ៥លានរៀល ដែលអាចផ្តល់លទ្ធភាពដល់ក្រុមគ្រួសារគាត់យកធ្វើជាដើមទុនក្នុងការប្រកបរបរដេរកាបូបឡើងវិញ និងសង្ឃឹមថាជីវភាពគ្រួសារបានរីកចម្រើនជាងមុន។

សូមបញ្ជាក់ថា អ៊ំស្រីជាម្ដាយរបស់គ្រួសារពិការនេះ ក៏ទទួលបាន ថវិកា ១០ម៉ឺនរៀល និងឃីត១ (សារុង១ ក្រមា១ មុង១) ផងដែរ៕