អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសវនាការជាមួយលោកជំទាវ ប៊ូ ជាំងគូ


នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានទទួលជួប​សវនាការជាមួយ លោកជំទាវ ប៊ូ ជាំងគូ (Bu Jianguo) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិតចិន​ប្រចាំ​នៅកម្ពុជា ដែលនឹងជម្រាប​លាក្នុងពេលបញ្ចប់​បេសកកម្ម​ការទូតនៅកម្ពុជា ហើយដែលត្រូវចាក​ចេញពីកម្ពុជា នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

 

នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសំដែងនូវ​កិច្ចស្វាគមន៍ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកជំទាវ ប៊ូ ជាំងគូ ដែលក្នុងរយៈពេល​បំពេញការងារ​ជាឯកអគ្គរដ្ឋទូត​ប្រចាំនៅកម្ពុជាតែងតែ​សកម្មចូលរួម​សកម្មភាពមនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បី ជួយដល់​ប្រជាពលរដ្ឋរងគ្រោះ​និងងាយរងគ្រោះរបស់ប្រទេសកម្ពុជាទូទាំងរាជធានី-ខេត្ត ដែលបានស្តែងចេញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង​ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនចិន តាមរយៈ មនោសញ្ចេតនា និងការស្រឡាញ់រវាង​ប្រទេស/សមាគមជាតិទាំងពីរ។

ជាក់ស្តែង ស្ថានឯកអគ្គរដ្ឋទូត​សាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំនៅកម្ពុជា ពីឆ្នាំ ២០០០ ដល់បច្ចុប្បន្ន បានផ្តល់អំណោយជា​អង្ករនិងថវិកា ដល់កាកបាទក្រហមកម្ពុជា ចំនួន ១៦លើក ដែលសរុបជាអង្ករចំនួន ៩០តោន និងថវិកាចំនួន ១១៧,៦០០ដុល្លារអាមេរិក។

 

ដោយឡែក កាកបាទក្រហមចិន ពីឆ្នាំ ២០០០ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៤ បានផ្តល់អំណោយជាសម្ភារៈ និងថវិកាដល់កាកបាទក្រហមកម្ពុជា ចំនួន ៩លើក សរុបជាថវិកាចំនួន ២១៤,០០០ដុល្លារអាមេរិក កន្លាស់កាកបាទក្រហមកម្ពុជាចំនួន ៣,០០០ ម៉ាស៊ីនបូមទឹក ១៤៦គ្រឿង ភួយចំនួន ១០,០០០ និងមុងចំនួន ១០,០០០។

 

លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមគ្គុទេសក៍ដ៏ឆ្នើមរបស់កាកបាទក្រហមកម្ពុជា បានជួយដល់ប្រជាពលរដ្ឋរងគ្រោះជួបការលំបាកគ្រប់ទិសទី ដូចដែល លោកជំទាវ ធ្លាប់បានចូលរួមចែកអំណោយមនុស្សធម៌ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥លើក នៅខេត្តកំពង់ឆ្នាំង កំពត កែប តាកែវ និងកំពង់ចាម។ ជាមួយគ្នានោះ លោកជំទាវ សង្ឃឹម​យ៉ាងមុតមាំ​ថា នឹងបន្តរួមចំណែក​ការងារ​មនុស្សធម៌ រឹតបន្តឹង​ចំណង​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ​ល្អ រវាង​សមាគមជាតិ​កាកបាទក្រហមចិន និងសមាគមជាតិ​កាកបាទក្រហមកម្ពុជា៕