អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

កាកបាទក្រហមកម្ពុជា អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​ អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​កុមារ​កំព្រា​ ​ ​និង​គ្រួសារ​ជន​ពិការ​ នៅ​ស្រុក​ថ្ពង​ ​ខេត្ត​កំពង់​ស្ពឺ​

ព្រឹក​ថ្ងៃ​ទី​ ​២៤ ខែ​ ​មិ​ថុ​នា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សប្បុរស​ជន​ ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ ​ ​ ​ ​ ​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​កុមារ​កំព្រា​ ​និង​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​៦០៣ គ្រួសារ​ ​នៅ​ស្រុក​ថ្ពង​ ​ខេត្ត​កំពង់​ស្ពឺ​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​បាន​ស​ម្តែ​ង​នូវ​ការ​នឹក​រលឹក​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ ​ស្រុក​ថ្ពង​ ​ហើយ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រ​មូលដ្ឋាន​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​ ​។   ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​កំពង់​ស្ពឺ​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ដោយ​គ្រោះ​មហន្ត​រាយ​ផ្សេ​ងៗ ​ ​ដូច​ជា​ខ្យល់​ក​ន្ត្រា​ក់​ ​នា​ពេល​កន្លង​មក​នេះ​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ ​សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​និង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ ​ ​ ​ ​ ​ ​ ​ ​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​ក្នុង​ការ​ព្យាបាល​ ​ហើយ​ក៏​អាច​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ផង​ដែ​រ​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​នៅ​តែ​សំណូម​ពរ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំង​អស់​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​សូម​មេត្តា​កុំ​បន្ត​ចម្លង​មេ​រោគ​នេះ​ដល់​អ្នក​ដទៃ​ ​ហើយ​សំណូម​ពរ​ឱ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​ និង ​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង​ ​ដោយ​ឡែក​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​សូម​មេត្តា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ ​ហើយ​ធ្វើ​ការ​ ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ​ដើម្បី​ជួយ​បង្ការ​ការ​ឆ្លង​ពី​មាតា​ទៅ​ទារ​ក​។​ ​ជា​ពិសេស​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​បាន ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ សូម​ជួយ​ចូល​រួម​អប់រំ​ដល់​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ឱ្យ​ស្គាល់​ពី​ទុក​លំ​បាក់​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ ដ​ស៍​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​អំពាវ​នាវ​ដល់​មាតា​បិតា​ទាំង​អស់​ ​សូម​ជួយ​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​ឱ្យ​ដើរ​ជៀស​ឆ្ងាយ​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ ​និង​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ព្រម​ទាំង​មិន​ត្រូវ​ប្រព្រឹត្ត​នូវ​រាល់​ល្បែង​ស៊ីសង​ ​គ្រប់​ប្រ​ភេ​ទ​។​ ​ជាង​នេះ​ទៅ​ទៀត​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ជន​ទាំង​អស់​គ្នា​មេត្តា​គោរព​នូវ​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ​។

ជា​ទី​បញ្ចប់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ទឹក​បរិសុទ្ធ​ឪ​រ៉ា​ល់​ ​១ ដប​ ​ប្រេង​ឆា​ ​១ដប​ ​ថវិកា​ ​២០០០០ រៀល​ ​។

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន