អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមការពារ


នាព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៦នេះ ក្រុមការងារ​គម្រោង​វិជ្ជា​សង្គ្រោះបឋម​ សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ ឧបត្ថម្ភ​ដោយ​កាកបាទក្រហម​ជប៉ុន​ ដឹកនាំដោយ​ លោក ឆេ យ៉ត​ មន្ត្រីគម្រោង​ បានចុះបង្ហាត់​បង្ហាញ​ផ្សព្វផ្សាយ​វិជ្ជាសង្គ្រោះបឋម​ការពារ (First Aid Prevention) រយៈពេល១ព្រឹក ​ដល់កុមារា កុមារី ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ចំនួន​ប្រមាណ៦៨នាក់ ​ក្នុងភូមិចំការស្បែង ​និងភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងនោះ​ក្រុមការងារ​បានលើបទប្រធានបទ​មកបង្ហាត់​បង្ហាញរួមមាន​៖ រលាក(ទឹកក្ដៅ ភ្លើង...) បាក់ឆ្អឹង លង់ទឹក សត្វទិច រន្ទះ និងស្លាក់។ ល។

គោលបំណង​នៃការចុះផ្សព្វផ្សាយនេះ​គឺ ដើម្បីឲ្យកុមារ ​និងប្រជាពលរដ្ឋទាំងអស់​ចេះនូវវិជ្ជាសង្គ្រោះបឋម ​ចេះបង្ការខ្លួន​កុំឲ្យមានគ្រោះថ្នាក់ ​និងសំដៅចូលរួម​ចំណែកសំរេច​នូវផែនការយុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា​(២០១១-២០២០) ដែលបាន​កំណត់ថា ក្នុង១គ្រួសារ​ត្រូវមាន​អ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់ ៕