អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម


នៅព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦ នេះ ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ បានប្រារព្ធ​ខួបទី ១៥៣ ​ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ឆ្នាំ ២០១៦​ ក្រោម​ប្រធានបទៈ​ "កាកបាទ​ក្រហម​កម្ពុជា​មានគ្រប់ទី​កន្លែង​ សម្រាប់​គ្រប់ៗគ្នា​" ក្រោម​អធិបតីភាព​ ឯកឧត្តម​ ឆាយ ថន​ ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ផែនការ ​ដែលប្រព្រឹត្ត​ទៅនៅ​ពហុកីឡាដ្ឋាន​ខេត្តកំពង់ស្ពឺ​។

 

អង្គមីទ្ទីង​នេះ មាន​ការនិមន្ត​-អញ្ជើញ​ចូលរួម​ពី ព្រះសង្ឃ​ ថ្នាក់ដឹកនាំ​ស្ថាប័ន​រដ្ឋ អង្គភាព​ រោងចក្រ ​សហគ្រាស ​ក្រុមហ៊ុន​ ធនាគារ​ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ​មន្ត្រីរាជការ ​កងកម្លាំង​ប្រដាប់​អាវុធ ​អាជីវករ​ សប្បុរសជន ​និងប្រជាពលរដ្ឋ​ សរុបប្រមាណ ២,០០០នាក់​ ដែលបាន​ប្រមូលថវិកា​ជាបឋម​បានចំនួន​ ១២៤,៩០៥ដុល្លារអាមេរិក។

 

នាឱកាសនោះ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​បានពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ​ពីសំណាក់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទ​ក្រហមកម្ពុជា​ និង​ថ្លែងអំណរគុណ​ ចំពោះ ​សប្បុរស​ជនជាតិ-​អន្តរជាតិ​ ដែលជានិច្ចកាល​គាំទ្រ​ដល់​សាខាកាកបាទ​ក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ ​ដើម្បី​បន្តផ្តល់​នូវក្តីសង្ឃឹម​ និងភាពកក់ក្តៅ​ដល់អ្នករងគ្រោះ​ និង​អ្នកងាយរងគ្រោះ​គ្រប់ទិសទី ​ព្រមទាំង ​បានរួម​ចំណែក​ធ្វើឱ្យ​កាកបាទក្រហមកម្ពុជា​ កាន់តែ​បំពេញបាន​ល្អប្រសើរ​នូវតួនាទី​ជាជំនួយការ​ឱ្យអាជ្ញាធរ​សាធារណៈ​លើវិស័យ​មនុស្សធម៌។

ជាមួយគ្នានោះ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ បានផ្តល់​អនុសាសន៍​សំខាន់ចំនួន​ ៧ ដូចខាងក្រោម ៖
១/ សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ​ ត្រូវសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រៀមលក្ខណៈ​ឆ្លើយតបបន្ទាន់​ទៅនឹង​សេចក្តីត្រូវការ​របស់ប្រជាពលរដ្ឋ។


២/ ត្រូវបន្តចុះជាប់ ​តាមដាន​ជាប្រចាំ​ពីសភាពការណ៍​នៅមូលដ្ឋាន និង​ស្វែងយល់​ឱ្យបានស៊ីជម្រៅ​ពីភាពងាយរងគ្រោះ​ ដើម្បីត្រៀមបង្ការ​ទប់ស្កាត់​ និងមានវិធានការ​ដោះស្រាយ​ផលប៉ះពាល់​ទាំងនោះ។


៣/ ត្រូវ​យកចិត្តទុកដាក់ ​និងសហការ​ឱ្យកាន់តែ​សកម្មថែមទៀត​ ក្នុងការគាំទ្រ និង​ផ្តល់លទ្ធភាព​គ្រប់បែបយ៉ាង​ក្នុងការអប់រំ ​ផ្សព្វផ្សាយ​ព័ត៌មាន​ពីការការពារ​សុខភាព និងការទប់ស្កាត់​ការរីករាលដាល​នៃជំងឺឆ្លង​នានា។


៤/ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត រួមជា​មួយអង្គភាព​ពាក់ព័ន្ធត្រូវ​សហការស្វែងយល់អំពី​ផលប៉ះពាល់ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​ដូចជា៖ គ្រោះទឹកជំនន់​ គ្រោះរាំងស្ងួត ​ខ្យល់កន្ត្រាក់​ដើម្បីក្តាប់​សភាពការណ៍​ និង​ធ្វើផែនការ​ព្យាករណ៍​ទុកជាមុន​អំពី​ផលប៉ះពាល់នានា។


៥/ បន្តពង្រឹងពង្រីក​កម្លាំង​អ្នកស្ម័គ្រចិត្ត​ យុវជនកាកបាទក្រហម ​ដោយបង្កើន​ចំណេះដឹង​ និង​ជំនាញ​ដល់ពួកគេ​ ដើម្បីក្លាយ​ជាកម្លាំង​ដ៏រឹងមាំ​ ក្នុងកិច្ចប្រតិបត្តិការ​មនុស្សធម៌។


៦/ ចូលរួម​ជាមួយ​អាជ្ញាធរ​ ជំរុញការ​ផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍​ផ្លូវគោក​ ដើម្បី​កាត់បន្ថយ​អត្រាស្លាប់ ​និងរបួស​ដែលបណ្តាល​មកពីគ្រោះថ្នាក់ចរាចរណ៍។


៧/ ត្រៀមរៀបចំ​សាងសង់​ទីស្នាក់ការ​សាខា និង​អនុសាខា​ ដែលពុំទាន់មាន​ទីស្នាក់ការ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ និងនិរន្តរភាព​ការងារ។

សូមបញ្ជាក់ថាៈ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ​គឺជាសាខា​ចុងក្រោយ​ក្នុងចំណោម​សាខាទាំង ២៥ ​ដែលបាន​ប្រារព្ធទិវា​ ៨ ឧសភា ឆ្នាំ ២០១៦​ នេះ៕