អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ ​ជាមួយ​គ​ណៈ​ប្រតិភូ​មក​ពី​អង្គ​ការ​សង្គ្រោះ​ជន​អស់​សង្ឃឹម​ និង​ទទួល​អំណោយ​ពី​អង្គ​ការ​ ​JACE​ ​NGOs​


នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​២៥ ខែ​ ​មិ​ថុ​នា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​០៩០០ ព្រឹក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ ​ជាមួយ​គ​ណៈ​ប្រតិភូ​មក​ពី​ ​អង្គ​ការ​សង្គ្រោះ​ជន​អស់​សង្ឃឹម​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ស​ម្តែ​ង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ចំពោះ​ការ​អញ្ជើញ​មក​ដល់​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ព្រម​ទាំង​ថ្លែង​អំណរ​គុណ​ ​ចំពោះ​ ​លោក​ស្រី​ ​ម៉ា​រី​ ​អិ​ន្យ​ ទី​ប្រឹក្សា​អង្គ​ការ​ ​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ ​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ ​ជា​ពិសេស​ការ​ជួយ​សង្គ្រោះ​ដល់​កុមារ​ ​និង​ស្ត្រី​កម្ពុ​ជា​ ​ដែល​បាន​រង​គ្រោះ​ ​ដោយសារ​បញ្ហា​ផ្សេ​ងៗ​ក្នុង​ជីវិត​ ​។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ចូល​រួម​ពី​សំណាក់​អង្គ​ការ​នេះ​ ​គឺ​មិន​ត្រឹម​តែ​បាន​ជួយ​សម្រាល​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ន៍​សង្គម​ជាតិ​ទាំងមូល​ផង​ដែ​រ​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​កោត​សរសើរ​ដល់​ ​លោក​ស្រី​ ​ដែល​តែង​តែ​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​ ​ជា​ពិសេស​ចាប់​តាំង​ពី​ ​ឆ្នាំ​ ​១៩៦០ ឆ្នាំ​ ​១៩៧០ និង​ក្រោយ​ឆ្នាំ​ ​១៩៧៩ រហូត​ដល់​បច្ចុប្បន្ន​នេះ​ ​ដែល​នេះ​ចាត់​ទុកជា​និស្ស័យ​ ​និង​ក្តី​ស្រលាញ់​របស់​ ​លោក​ស្រី​ ​មាន​ដល់​ប្រជា​ជន​កម្ពុ​ជា​។​

បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត​ ​ក្នុង​នាម​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ជួយ​ចូល​រួម​ ​ដល់​អង្គ​ការ​សង្គ្រោះ​ជន​អស់​សង្ឃឹម​ ​ដោយ​ធ្វើ​ការ​ឧបត្ថម្ភ​ដល់​មណ្ឌល​នូវ​ប្រាក់​ ​២លាន​រៀល​ ​និង​អង្ករ​ ​២តោន​ ​ជា​រៀង​រាល់​ខែ​ ​។ ស​ម្តេ​ច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត​ ​ក៏​បាន​អំពាវ​នាវ​ដល់​អង្គ​ការ​សូម​បន្ត​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​ ​ដែល​បាន​រង​គ្រោះ​ដោយ​បញ្ហា​ផ្សេ​ងៗ​ទៀត​ ​ដើម្បី​ជួយ​ផ្ត​ល់​នូវ​ក្តី​សង្ឃឹម​ជា​ថ្មី​ដល់​ជន​រង​គ្រោះ​ទាំង​នោះ​ ​អាច​មាន​ជីវិត​កាន់តែ​ល្អ​ប្រសើរ​ឡើង​ទៀ​ត​។​

ជា​កិច្ច​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ដល់​បុគ្គលិក​នៃ​អង្គ​ការ​សង្គ្រោះ​ជន​អស់​សង្ឃឹម​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​នៅ​ក្នុង​ជី​វិ​ត​។​

បន្ទាប់​មក​ ​នៅ​វេលា​ម៉ោង​ ​១០:០០ ព្រឹក​ ​នា​ថ្ងៃ​ដដែល​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក៏​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​ពី​អង្គ​ការ​ ​JACE​ ​NGOs​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ និង​ថ្លែង​នូវ​អំណរ​គុណ​ ​ដល់​ ​លោក​ ​Sakata​ ​Masahira​ ​ប្រធាន​អង្គ​ការ​ ​JACE​ ​NGOs​ ​ព្រម​ទាំង​បុគ្គលិក​ ​ដែល​មាន​ទឹក​ចិត្ត​ប្រកបដោយ​មនុស្ស​ធម៌​ ​ក្នុង​ការ​ប​រិ​ចា្ច​គ​នូវ​អំ​ពូ​ល​ភ្លើ​ង​ប្រើ​ប្រាស់​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ជន​កម្ពុ​ជា​ ​ដែល​មាន​ការ​ខ្វះ​ខាត​អគ្គិ​ស​នី​ ​ជា​ពិសេស​ពេល​រា​ត្រី​។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​លើក​ឡើង​ថា​ ​អំណោយ​មនុស្ស​ធម៌​នា​ពេល​នេះ​ ​គឺ​មាន​សា​រៈ​សំខាន់​ណាស់​សម្រាប់​បង​ប្អូន​ប្រជា​ជន​ដែល​រស់​នៅ​តាម​ទី​ជនបទ​ ​ហើយ​អំណោយ​នេះ​នឹង​ជួយ​សន្សំ​សេដ្ឋ​កិច្ច​គ្រួសារ​របស់​គេ​បន្ថែម​ទៀ​ត​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​គូស​បញ្ជាក់​ថា​ ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​កម្ពុ​ជា​ ​និង​ជប៉ុន​ ​គឺ​មាន​ភាព​រលូន​ ​និង​ទទួល​បាន​ផ្លែ​ផ្កា​ជា​ច្រើន​មាន​ដូច​ជា​ ​ផ្លូវ​ថ្នល់​ ​ស្ពាន​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ផ្សេ​ងៗ​ទៀត​ ​ដែល​នេះ​ជា​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​ន៍​ប្រទេស​កម្ពុ​ជា​។​ ​ដោយ​ឡែក​ ​ចំពោះ​ការ​បង្កើត​នូវ​អង្គ​ការ​ ​JACE​ ​NGOs​ ​គឺ​បាន​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​ ​ជា​ពិសេស​ជន​ដែល​ផ្ទុក​នូវ​មេ​រោគ​អេ​ស៍​ ​ដើម្បី​ធ្វើ​អោ​យ​ជីវិត​ ​និង​ការ​រស់​នៅ​របស់​ពួក​គេ​មាន​ការ​រីក​ចំ​រើ​ន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀ​ត​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ដល់​លោក​ប្រធាន​អង្គ​ការ​ ​និង​សហ​ការី​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​ ​តាំង​ ​សា​មឿ​ន