អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យចែកអំណោយមនុស្សធម៌ ជូនជនរងគ្រោះដោយ ខ្យល់កន្រ្តាក់


ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្តឧត្តរមានជ័យ​ ដឹកនាំ​ដោយ​ ឯកឧត្តម ​ស ថាវី ​ប្រធាន​កិត្តិយស​សាខា ​បានអញ្ជើញ​ចូលរួម​ផ្តល់​អំណោយ​មនុស្សធម៌​ដល់ប្រជាពលរដ្ឋ ​៤៨គ្រួសារ ​ដែលរងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​១៨ម្សិលម៉ិញ​នេះ នៅក្នុង​៥ភូមិ នៃស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មានជ័យ។

 

ក្នុងឱកាសនោះ ​ឯកឧត្តម​ប្រធាន​កិត្តិយស​សាខា ​បាន នាំ​យកនូវ​ការផ្តាំផ្ញើ​សាក​សួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ ដែល​តែងតែ​យកចិត្ត​ទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ទីកន្លែង ​ជាក់ស្តែង ​ដូចជា​ថ្ងៃនេះ​ បន្ទាប់ពី​បាន​ទទួល​ដំណឹង​ពីការ​ខូចខាត​ផ្ទះសំបែង​ និងទ្រព្យ សម្បត្តិ​ប្រជាពលរដ្ឋ​ ដោយសារ​ខ្យល់កន្ត្រាក់​កាលពី​ព្រលប់​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦​ នៅស្រុក​ត្រពាំងប្រាសាទ​ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ បានចាត់ចែង​ឲ្យក្រុម​ការងារ​កាកបាទក្រហម​ខេត្ត​ឧត្តរមានជ័យ ​ចុះសួរ​សុខទុក្ខ​ និងនាំ​អំណោយ​មកជូន​ប្រជាពលរដ្ឋ​រង គ្រោះ​តែម្តង។

 

ឯកឧត្តម​ ក៏បាន​ជម្រាប​ជូនប្រជាពលរដ្ឋ​អំពីការ​ព្យាករណ៍​អាកាសធាតុ ​របស់​ក្រសួង​ធនធានទឹក​ និងឧត្តុនិយម​ ដែលចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ខេត្ត-ក្រុង​មួយចំនួន ​នឹង​រងឥទ្ធិពល​ដោយ​ខ្យល់កន្ត្រាក់​ ផ្គរ រន្ទះ ក្នុងនោះ​ខេត្តឧត្តរមានជ័យ​ នឹងទទួល​នូវបាតុភូត​ធម្មជាតិ​នេះដែរ ​ព្រមទាំង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងខេត្ត ត្រូវមាន​ការប្រុងប្រយត្ន័​ខ្ពស់។

 

អំណោយ​ដែលបាន​ផ្តល់ជូន​ក្នុង១ខ្នងផ្ទះរួមមាន ៖ អង្ករ៣០គ.ក មី១កេស ត្រីខ១០កំប៉ុង មុង១ សារុង១ ភួយ១ ក្រមា១ ទឹកស៊ីអ៊ិវ១យួរ (កៅស៊ូតង់១ចំពោះអ្នកធ្ងន់ធ្ងរ) និងថវិកា៥ម៉ឺនរៀល។