


សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចូលរួមសម្អាតបរិស្ថាន
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៦ យុវជនកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចំនួន ៣២នាក់ សហការជាមួយ មន្រ្តី្តមន្ទីរបរិស្ថានខេត្តចំនួន ២៥នាក់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តចំនួន២៣នាក់ បានចូលរួមសម្អាតបរិស្ថាន និង អនាម័យក្រុងស្ទឹងត្រែងក្រោយពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីសួនច្បារមុខសាលាខេត្តរហូតដល់សួនច្បារមាត់ទន្លេ។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណង រួមគ្នាសម្អាតក្រុងសំដៅឱ្យមានសោភ័ណភាពល្អ មានអនាម័យត្រឹមត្រូវ និងជាការដាស់អារម្មណ៍ដល់ប្រជាជនឱ្យចូលរួមសម្អាត ហើយក៏ជាការទាក់ទាញអារម្មណ៍ និងការផ្លាស់ប្តូរឥរិយាបទ ពីការចោលសំរាមទីសាធារណៈមកដាក់ទីកន្លែងត្រឹមត្រូវផងដែរ។