អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ចែកអំណោយដល់ជនរងគ្រោះ ដោយខ្យល់កន្ត្រាក់


ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ​សាខាកាកបាទ​ក្រហមកម្ពុជា ​ខេត្តពោធិ៍សាត់ ​ដឹកនាំ​ដោយ​ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ​ប្រធាន​កិត្តិយស​សាខា ​បាន​ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​រលំផ្ទះ​ចំនួន ៧គ្រួសារ​ និងគ្រួសារ​ក្រីក្រ​ចំនួន ៣គ្រួសារ​ នៅ​ភូមិក្បាលឈើពុក​ ឃុំស្យា ​ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់។

 

ក្នុងឱកាសនោះ​ ឯកឧត្តម​ប្រធាន​កិត្តិយសសាខា​ បានពាំនាំ​ការផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ និងសម្តែង​ការសោកស្តាយ​ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​កើតមាន​ចំពោះបងប្អូន​ និង​សូមមាន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា។

 

អំណោយមនុស្សធម៌​ដែលបាន​ផ្តល់​ជូន​គ្រួសារ​រងគ្រោះ​ទាំង ៧គ្រួសារ ​ក្នុងមួយ​គ្រួសារៗ​ទទួល​បាន៖ អង្ករ២៥គីឡូក្រាម មី១កេស ឃីត១ (មុង ភួយ សារុង ក្រម៉ា) ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា១០០,០០០រៀល។ ដោយឡែក គ្រួសារក្រីក្រ ៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ឃីត១ (មុង ភួយ សារុង ក្រម៉ា) ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥០,០០០រៀល។

 

ជាមួយគ្នានោះ​ ឯកឧត្តម ខូយ រីដា​ប្រធាន​គណៈកម្មាធិការ​សាខា​ ចុះសួរសុខទុក្ខ​លោកតា​ សាន ស៊ុង អាយុ ៧៧ឆ្នាំ​ ជាចាស់គ្មាន​ទីពឹង​ រស់នៅ​ភូមិវាល​ ឃុំស្រែស្តុក ស្រុកកណ្តៀង​ និងនាំ​យក​អំណោយ​មនុស្សធម៌​ជូនលោកតា​ រួមមាន​ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស និងថវិកា ២០០,០០០រៀល៕