អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខា កាកបាទ ក្រហម កម្ពុជា ខេត្តព្រះវិហារ ចែក អំណោយដល់ជន រងគ្រោះដោយខ្យល់កន្រ្តាក់


ខេត្តព្រះវិហារ : នៅព្រឹកថ្ងៃទី​ខែ៤មេសា​ឆ្នាំ២០១៦នេះ​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តព្រះវិហារ​ដឹកនាំ​ដោយ​ឯកឧត្តម​យុងគឹមហ៊ាន  នាយកសាខា​បានចុះ​សួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ​ចំនួន១២ គ្រួសារ​ដែលបណ្តាល​ មកពីខ្យល់កន្រ្តា​ក់ កាលពីវេលា​ម៉ោង ៤:៤៥ នាទី ល្ងាចថ្ងៃទី៣ ខែមេសា នៅភូមិបង្គោល៨ ​ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះ​ ឯកឧត្តមនាយក​សាខា​ បានសម្តែង​ការសោកស្តាយ​ចំពោះ​គ្រោះធម្មជាតិ​ដែលកើតឡើង​ចំពោះបងប្អូន​ និងផ្តាំផ្ញើ​សូមបងប្អូន​ទាំងអស់​មានការប្រុងប្រយ័ត្ន​នៅពេល​មេឃភ្លៀង​ ត្រូវបិទទូរស័ព្ទ ​ការពារគ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ។ ជាមួយ​គ្នានោះ​សាខាបាន​នាំយក​អំណោយ​រួមមាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីុវ១យួរ ខោអាវ២កញ្ចប់ និងថវិកាមួយចំនួន។