


ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដឹកនាំដោយ លោក ពៅ សារ៉េន នាយករងសាខា និងមន្ត្រីអនុសាខាស្រុកស្វាយជ្រំបានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយសារអគ្គិភ័យ សរុបចំនួន ៣គ្រួសារ។
- ឈ្មោះ ឃឹម សុខ អាយុ៥៥ ឆ្នាំ រងគ្រោះដោយសារអគ្គិភ័យ រស់នៅភូមិឃ្មត់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ
- ឈ្មោះ វល្ល័ សុភក្រ័ អាយុ ៣០ឆ្នាំ មានជិវភាពខ្វះខាត នៅរស់ភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ
- ឈ្មោះ ឈើង សុធី អាយុ ៦ឆ្នាំ ជាក្មេងកំព្រា រស់នៅភូមិ បឹងវែង ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ
គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យទទួលបាន៖ អង្ករ ៥០គីឡូក្រាម តង់១ កន្ទេល១ ធុងទឹកជ័រ១ មុង១ ភួយ១ ក្រមា១ សារុង១ ឆ្នាំងបាយសម្ល២ និងថវិកាមួយចំនួន។
ដោយឡែកគ្រួសារក្រីក្រនិងកុមាកំព្រាទទួលបាន៖ អង្ករ ៣០គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ ភួយ១ ឆ្នាំងបាយសម្លរ ២ និងថវិកាមួយចំនួន។