អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ពិធីសម្ភោធទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង


ទី​ស្នាក់​ការ ​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ស្រុក​កោះកុង ​ត្រូវ​បាន​សម្ភោធ​ដាក់​អោយ​ប្រើ​ប្រាស់ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥ ខែ មករា ឆ្នាំ ២០១៦ ដែល​ជា​អំណោយ​របស់ ឯកឧត្តម ប៊ុន លើត ប្រធាន​កិត្តិ​យស​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​កោះកុង និង​លោក​ជំទាវ ចំណាយ​អស់​ថវិកា​សរុប ៣០,០០០ ដុល្លារ​មាន​ទំហំ (ទទឹង ៨,២០ ម៉ែត្រ X បណ្ដោយ ១២,២០ ម៉ែត្រ) ធ្វើ​អំពី​បេតុង ដំបូល​ដែក ប្រក​ក្បឿង​ក្បាច់ ក្រាល​ឥដ្ឋ​ការ៉ូ មាន ០៤ បន្ទប់ ។​ ក្នុង​ឱកាស សម្ពោធ​នោះ​ដែរ ឯក​ឧត្តម ក៏​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​ប្រធាន​កិត្តិយស អនុ​ប្រធានកិត្តិយស សមាជិក​កិត្តិយស អនុ​សាខា​និង​ប្រធាន គណៈកម្មាធិការ អនុ​ប្រធាន​គណៈកម្មាធិការ សមាជិក សមាជិកាគណៈកម្មា​ធិការ អនុ​សាខា ស្រុក​កោះ​កុង ។​

ក្នង​ឱកាស​នោះ ឯកឧត្តម​បាន​លើក​ឡើង​ពី​ជោគជ័យ និងសមិទ្ធផល ដែល​អនុ​សាខា​ស្រុក​កោះកុង សម្រេចបាន គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា និង​ភាពខ្លាំង​នៃ​យុទ្ធសាស្រ្ត របស់​កាកបាទ​ក្រហម​កម្ពុជា ឆ្នាំ ២០១១-២០២០ ដែល​មហា​សន្និបាត​អាណត្តិ​ទី​០៦ បាន​អនុម័ត​ឡើង ។ រួម​ជាមួយ​គ្នា​នេះ​ដែរ ឯក​ឧត្តម បាន​ប្រកាស គៀងគរ​ស្វែង​រកមូល​និធិ​ដល់​សប្បុរសជន ដើម្បី​តំកល់​ទុក​នៅ​សាខា ដោយ​បាន​ថវិកាសរុប ១,៦០៦ ដុល្លារ សម្រាប់អនុ​សាខា​ចាត់ចែង​ទៅតាម​លទ្ធភាព និង​បាន​ចូលរួម​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ទីទ័ល​ក្រ​ចំនួន ១០ គ្រួសារ​បន្ថែម​ទៀត​ដែល អំណោយ​ក្នុង ០១​គ្រួសារៗ​ទទួល​បាន៖ អង្ករ ២២​គីឡូក្រាម, មី ០១កេស, ទឹកស៊ីអ៊ីវ ០១, ស្ករស ០១ គីឡូក្រាម នំ ០១ ថង់ធំ, និងភួយ ០១ ជា​អំណោយ​របស់​ឯកឧត្តម​ប្រធាន​កិត្តិយស​សាខា និង​លោកជំទាវ​ផ្ទាល់ ។