អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

អណ្ដួងទឹកស្នប់ចំនួន ១០ត្រូវបានប្រគល់ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាល​ដំរី និងឃុំវឌ្ឍនៈ ក្នុងស្រុកសំបូរ ខេត្តក្រចេះ


កាល​ពី​ថ្ងៃទី ៣០ ខែធ្នូ ២០១៥ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយកាកបាទ​ក្រហម​កម្ពុជា​បាន​ប្រគល់ អណ្ដួង​ទឹកស្នប់ ចំនួន ១០ ជា​អំណោយ​របស់ សម្ដេច​កិតិ្ត​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា​ត្រូវ​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុកសំបូរ ក្នុង​នោះ​ឃុំ​ក្បាលដំរី ចំនួន៥ អណ្តូង និង ឃុំវឌ្ឍនៈចំនួន៥​អណ្តូង ពិធី​នេះ​បាន​ធ្វើ​នៅ​ឃុំក្បាលដំរី ស្រុកសំបូរ ។

 

ក្នុង​ឱកាស​នោះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បាន យក​អំណោយ របស់​សាខា​កាកបាទ​ក្រហម ផ្តល់​ជូន​ជន​ក្រីក្រ១៥​គ្រួសារ​ដោយ​គ្រួសារ​នីមួយៗ​ទទួល​បាន​អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង​ សារ៉ុង១ ភួយ១ ក្រម៉ា១ និងមុង១ ព្រម​ទាំង​ចាស់ៗ ៦០នាក់ ក៏​ទទួល​​បាន​​ថវិកា​ មួយ​​ចំនួន​ និង​ក្រម៉ា១​ និង​​សិស្ស​​សាលា​ ២០នាក់។​

 

ឯកឧត្តមវេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ​សម្ដេច​កិតិ្ត​ព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ចំពោះ​សុខទុក្ខ​លំបាក​គ្រប់បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ​ពិសេស ចាស់​ជរា​គ្មាន​ទីពឹង កុមារ​កំព្រា ស្ត្រីមេម៉ាយ អ្នក​ផ្ទុក​ជម្ងឺអេដស៍ ដោយ​មិន​ប្រកាន់​ពូជសាសន៏ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ  ។

 

ឯកឧត្តមវេជ្ជបណ្ឌិត បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ ជំរុញ​កូនចៅ​អោយ​ទៅ​សាលារៀន​បានគ្រប់ៗ​គ្នា​ហើយ​ត្រូវ​ចេះ​ថែរក្សាសុខភាព​រស់នៅ​ប្រកប​ដោយ​អនាម័យ និងបរិស្ថាន​ល្អ ត្រូវ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ពីជម្ងឺ​អេដស៍ ជា​ពិសេសត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​ត្រឹមត្រូវ ចេះ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​អោយ​មាន​គ្រោះ​អគ្គីភ័យ​កើត​ឡើង  ជា​ពិសេស បច្ចុប្បន្ន​អ្វី​ដែល​យើង​កំពុង​ព្រួយ​បារម្មណ៏ គឺបញ្ហា​គ្រោះ​ធម្មជាតិ ដូច្នេះ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ មាន​ខ្យល់កន្ទ្រាក់ សូម​បង​ប្អូន​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ត្រូវ​រក​ទីកន្លែង​ណា​ដែល​មាន​សុវត្ថិភាព៕