អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំអបអរសាទរទិវា អន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត


កាល​ពីថ្ងៃ​ទី៧ ខែ ធ្នូ ឆ្នាំ ២០១៥ សាខាកាកបាទក្រហមកម្ពជា ខេត្តព្រៃវែង បាន​រៀប​ចំអបអរសាទរ​ទិវា​ អន្ដរជាតិ​នៃ​អ្នកស្ម័គ្រ​ចិត្ត​ ក្រោម​ប្រធាន​បទ​ «សំឡេង​អ្នក​ស្ម័គ្រ​ចិត្ត​ឮ​គ្រប់​ទិសទី»​ ដែល​មាន​ការ​ចូល​រួម​ពី គណៈកម្មាធិការ​សាខា​-អនុសាខា​ មន្ដ្រី​ប្រតិបត្តិ​សាខា​ យុវជន​ និង​អ្នក​ស្ម័គ្រ​​ចិត្ត​ មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ សរុប​ចំនួន​ ៣៥០ នាក់។
ពិធី​នេះ​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ហាស់ សារ៉េត ប្រធាន​គណៈ​កម្មាធិការ​សាខា​ ឯកឧត្តម​ យូ ឡាណា អគ្គលេធិការ​រងទី២​ កក្រក កញ្ញា ឡាក់ មុនីរស្មី តំណាង​សហព័ន្ធ​អន្ដរជាតិ​ប្រចាំ​នៅ​កម្ពុជា​ ឯក​ឧត្តមឧក​ញ៉ា​ សុខ ផេង អនុ​ប្រធាន​គណៈ​កម្មាធិការ​សាខា​ និង​លោក ហ៊ឹម សុផល អនុ​ប្រធាន​គណៈកម្មាធិការ​សាខា​។​ ទិវា​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​សម្ដែង​នូវ​ការ​ដឹង​គុណ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ ក្នុង​ការ​​ខិត​ខំ​​ប្រឹង​ប្រែង​​ទាំង​​កម្លាំង​​កាយ​ចិត្ត​ ប្រាជ្ញា​ ស្មារតី​ ចំណាយ​ធនធាន​ និង​ពេល​វេលា​ ក្នុង​សកម្មភាព​មនុស្សធម៌​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​សម្រាល​ទុក្ខ​លំបាក​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​មូលដ្ឋាន។​ ជាង​នេះ​ទៅ​ទៀត​នោះ​ ដើម្បី​លើក​ទឹក​ចិត្ត​ និង​ជំរុញ​អោយ​មាន​ការ​ចូល​រួម​កាន់​តែ​សកម្ម​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ស្រប​តាម​តម្រូវ​ការ​របស់​សហគមន៍​ និង​សង្គម​ជាតិ​ទាំង​មូល។​
ជា​កិច្ច​ចាប់​ផ្ដើម​នៃ​ទិវា​នេះ​ លោក ហ៊ឹម សុផល អនុ​ប្រធាន​គណៈ​កម្មាធិការ​សាខា បាន​ផ្ដល់​នូវ​មតិ​ស្វាគមន៍​ និ​ង រាយការណ៍​នូវ​សកម្មភាព​សំខាន់ៗ​របស់​អ្នកស្ម័គ្រ​ចិត្ត​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ អនុវត្តបន្ដ ឆ្នាំ២០១៦។ ស្ថិត​ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម​ យូ ឡាណា អគ្គលេខាធិការរងទី២​ កាកបាទ​ក្រហម​កម្ពុជា​ ក៏​បាន​ពាំនាំ​នូវការ​សាក​សួរ​សុខ​ទុក្ខ​ពីសំណាក់​ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​លើក​បញ្ជាក់​បន្ថែម​ពី​ប្រវត្តិ​នៃ​ការ​កើត​ឡើង​ការងារ​ស្ម័គ្រចិត្ត​នៅ​លើ​ពិភពលោក ពិសេស​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ចូល​រួម​ចំណែក​របស់​កាកបាទ​ក្រហម​កម្ពុជា​ ក្នុង​ការ​បង្កើត​បណ្ដាញ​អ្នកស្ម័គ្រ​ចិត្ត​ ដែល​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ​ ព្រម​ទាំង​បញ្ជាក់​ពី​សកម្មភាព​យ៉ាង​ផុស​ផុល​មិន​អាច​កាត់​ថ្លៃ​បាន​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គ​តិបណ្ឌិត​របស់​ សម្ដេច​ប្រធាន​។ ស្រប​ជា​មួយ​គ្នា​នោះ​ដែរ​ ឯកឧត្ត​ម​ ហាស់ សារ៉េត ប្រធាន​គណៈកម្មាធិការ​សាខា​ ក៏​បាន​សម្ដែង​ នូវ​ក្ដី​សោមនស្ស​រីករាយ​ក្រៃ​លែង​ដែល​សាខា​មាន​កិត្តិយស​ សហកា​ជា​មួយ​កាកបាទ​ក្រហម​កម្ពុជា​ ថ្នាក់​កណ្ដាល​ ក្នុង​ការរៀបចំ​ទិវា​អន្ដរជាតិ​នៃ​អ្នកស្ម័គ្រ​ចិត្ត​ដ៏​មាន​សារៈ​សំខាន់​នេះ​។ លើស​ពីនេះ​ទៅ​ទៀត​នោះ​ ក្នុង​នាម​ថ្នាក់​ ដឹក​​នាំ​សាខា​ ឯកឧត្តម​ ក៏បានបេ្ដជ្ញាចិត្តជំរុញ និងលើកទឹកចិត្តដល់យុវជន និងអ្នកស្ម័គ្រចិត្ត នៅតាមមូលដ្ឋាន ទាំង ១៣ ក្រុង ស្រុក ក្នុងការបំពេញសកម្មភាពមនុស្សធម៌ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់មាតាមនុស្សធម៌។ បន្ទាប់ពីនោះ តំណាងអ្នកស្ម័គ្រចិត្ត ១ រូបបានឡើងរៀបរាប់ពីសកម្មភាពអ្នកស្ម័គ្រចិត្ត ដែលបានអនុវត្តន៍កន្លងមកក៍ដូចជាពេលបច្ចុប្បន្នដោយបានលើកឡើងពីតួនាទី និងការទទួលខុសត្រូវរបស់ពួកគាត់។តំណាងអ្នកស្ម័គ្រចិត្ត ក៍បានបង្ហាញពីសុឆន្ទៈក្នុងការបំផុស នូវភាពក្លា​ហាន​របស់​អ្នក​ស្ម័គ្រ​ចិត្ត ក៍ដូចជាយុវជន ក្នុងការឆ្លើយសំណួរយករង្វាន់។
ស្ថិតក្នុងបរិយាសនេះដែរ ដើម្បីជាការលើកទឹកចិត្ត និងយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម្ពុជា គណៈអធិបតីក៏បាន ប្រគល់ប័ណ្ណសរសើរដែលមានចុះហត្ថលេខារបស់សម្ដេចប្រធាន ជូនដល់អ្នកស្ម័គ្រចិត្ត​ដែលបាន​បម្រើ​ការងា​រតាំងពីឆ្នាំ១៩៩៩ មកចំនួន ១៣៥ នាក់ ជាមួយគ្នានេះដែរ ក្រុមការងារថ្នាក់កណ្ដាលក៍បានយកនូវកញ្ចប់សម្ភារៈ និងថវិកាលើកទឹកចិត្តជូនដល់ យុវជន និងអ្នកស្ម័គ្រចិត្តសរុបប្រមាណ ៣០១ នាក់ ដែលក្នុងម្នាក់ៗទទួលបានឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៥ ម៉ឺនរៀលដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម្ពុជា។