អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ពិធីបំពាក់ឯកសណ្ឋានជូនដល់យុវជនអនុសាខាកាកបាទក្រហមកម្ពុជាសំរោងទង


ចុងសប្តាហ៍ថ្មីៗនេះនៅបរិវេណសាលាស្រុកសំរោងទង សាខាកាកបាទក្រហមកម្ពុជាខេត្តរៀបចំបំពាក់ឯកសណ្ឋានជូនយុវជនកាកបាទក្រហម ក្រោមអធិបតីភាព ឯកឧត្តម តុង សេង ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីសមាជិកកិតិយសសាខា និងសមាជិកគណៈកម្មាធិការសាខា អនុសាខា ទីប្រឹក្សា យុវជន ព្រមទាំងយុវជន ចូលរួមសរុបចំនួន១៥៦ នាក់។
 
ក្រោយពីលោកស្រី យ៉ាវ ចនចាន់វច្ឆិកា ប្រធាន អនុសាខា បានអានរបាយការណ៍ស្វាគមន៍ រួចមក។ លោក ហង្ស រតនៈ ប្រធានរដ្ឋបាលស្រុក បានអានប្រកាសទទួលស្គាល់ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា អនុសាខា  ទាំង៣ សាលាគោលដៅ របស់ស្រុកសំរោងទង និង ការប្តេជ្ញាចិត្តរបស់តំណាងយុវជនរួចមក ។
 
ឯកឧត្តម តុង សេង មានប្រសាសន៍ថា៖ នៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងដ៏មុតស្រួច ប្រកប ដោយ កម្លាំងកាយ ប្រាជ្ញាស្មារតីភ្លឺស្វាង និងមានទឹកចិត្តក្លាហានមោះមុតពុះពារគ្រប់ឧបសគ្គ ទុក្ខលំបាកដោយមិនរា រែក ដែលលក្ខណៈពិសេសទាំងនេះ បានធ្វើអោយយុវជនក្លាយជាធនធានដ៏មានតម្លៃមិនអាចខ្វះបានឡើយ នៅក្នុង ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សម្រាប់បំពេញបេសកម្មយ៉ាងសកម្ម នៅពាសពេញពិភពលោកក្នុងបុព្វ ហេតុមនុស្សធម៌ និងរក្សាបានចេរភាពនៃការងារ។ ជាក់ស្តែងរហូតមកដល់បច្ចុប្បន្ននេះ ទូទាំង ខេត្តមានចលនាយុវជន និងបានកំពុងរួមគ្នាធ្វើសកម្មភាព ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ ដែលពាក់ព័ន្ធ និងភៀសខ្លួនដោយសារសង្គ្រាម, សុវត្ថិភាពចរាចរណ៌, ការអត់ឃ្លាន, អំពើហឹង្សា,  ជម្ងឺឆ្លង, ភាពក្រីក្រ, ក្មេងកំព្រា, ការសង្គ្រោះបឋម,  អនាម័យបរិស្ថាន  ។ល។   នៅក្នុងស្មារតីនេះសង្ឈឹមជឿជាក់ថាយុវជនកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ទាំងអស់ ដែលស្ថិតក្នុងជួរ សិស្សានុសិស្ស នៅក្នុងតំរិតមធ្យមសិក្សា, និងបន្តរនូវការខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ចូលរួម ដោះស្រាយ បញ្ហាទាំងអស់នេះ អោយអស់ពីកម្លាំងកាយចិត្តព្រមទាំង ធានាបាននូវសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំដើម្បី សំរាលទុក្ខ លំបាកនានា ដែលកើតមានឡើងដោយសារគ្រោះមហន្តរាយ, ការជួយសង្គ្រោះជីវិតមនុស្ស និងឈានទៅរកការ បញ្ឈប់ការរើសអើងគ្រប់ប្រភេទលប់បំបាត់គ្រឿងញៀន និងល្បែងពាលា ដែលបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន និងសង្គមជាតិ បន្តរក្សាបាននូវចេរភាព នៃកិច្ចអភិវឌ្ឈន៍បរិស្ថាន សន្តិភាព និងបន្តពង្រឹងពង្រីកកម្លាំង យុវជន អោយ ស្ថិតនៅជាកម្លាំងស្នូលសម្រាប់ការងារ ជួយសង្គ្រោះនានា រួមចំណែកដល់ការលើកកម្ពស់វឌ្ឍនភាព និងសេចក្តីថ្លៃ ថ្នូរ របស់មនុស្សជាតិ។