អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បើកវគ្គបណ្តុះបណ្តាលស្តីអំពីផលប៉ះពាល់ នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង


នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានបើកវគ្គបណ្តុះ បណ្តាលសុវត្ថិភាពចរាចរណ៍ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងដល់យុវជន និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ពីថ្ងៃទី   ២៧  ដល់  ២៨   ខែសីហា   ឆ្នាំ ២០១៥  ឧបត្ថម្ភថវិកាដោយអង្គការសម្ព័ន្ធអន្តរជាតិ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង ហៅថា អាយអាដ IARD ក្រោមអធិបតីភាព ឯកឧត្ត តុង សេង ប្រធានគណៈកម្មាធិការសាខា មានការចូលរួម ពីមន្ត្រីគំរោងសុវត្ថិភាពចរាចរណ៌កាកបាទក្រហមកម្ពុជា តំណាងអង្គការសម្ព័ន្ធអន្តរជាតិ ដើម្បីទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹង ហៅថា អាយអាត  មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីសាខាមានសិក្ខាកាមជា អ្នកស្ម័គ្រចិត្ត១៥នាក់  និងយុវជនសាខាកាកបាទក្រហមចំនួន១០នាក់  ។ វគ្គបណ្តុះបណ្តាលមានគោលបំណងចង់អោយអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចេះយល់ដឹងអោយបានច្បាស់ពីខ្លឹមសារមេរៀននិង វិធីសាស្ត្រអប់រំផ្សព្វផ្សាយទាក់ទងនឹងផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង  ហើយយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់សាលរៀន និងប្រជាពលរដ្ឋតាមសហគមន៌ ដើម្បីរួមណែកទប់ស្កាត់ និងកាត់បន្ថយពីសេពគ្រឿងស្រវឹងក្នុងពេលបើកបរទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។  
 
ប្រធានបទដែលបានយកមកបណ្តុះបណ្តាលនាពេលនេះរួមមាន៖ គ្រោះថ្នាក់ចរាចរណ៌ជាសកលនិងគ្រោះថ្នាក់ចរាចរណ៌នៅក្នុងប្រទេសកម្ពុជាផ្តោតសំខាន់លើផលប៉ះពាល់នៃគ្រឿងស្រវឹង,ច្បាប់ចរាចរណ៌ផ្លូវគោកថ្មី និតិវិធីរិតបន្តឹង អប់រំច្បាប់ពេលយប់ របស់នគរបាលចរាចរណ៌ , ផែនការយុទ្ធសាស្ត្រគម្រោងសុវត្ថិភាពចរាចរណ៌ឆ្នាំ២០១៥ ដល់២០២០ របស់កាកបាទក្រហមកម្ពុជា ។   
 
ឯកឧត្តម តុង សេង ប្រធានគណកម្មាធិការសាខា មានប្រសាសន៍ ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលនោះថា៖ ឯកឧត្តមសូមថ្លែងអំណរគុណចំពោះអង្គការសម្ព័ន្ធអន្តរជាតិដើម្បីទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង ដែលបានផ្តល់វគ្គបណ្តុះបណ្តាលនេះឡើង និងកោតសរសើ ចំពោះសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដើម្បីស្វែងយល់ អំពីច្បាប់ចរាចារណ៍ផ្លូវគោក ផលប៉ះ ពាល់នៃគ្រឿងស្រវឹង សូមអោយសិក្ខាកាមត្រូវខិតត្រងត្រាប់ រៀនសូត្រក្រេបយកចំណេះដឹងនិងវិធីសាស្ត្រសម្របសម្រួល ច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក ទាក់ទងការបើកបរ ក្រោមឥទ្ធិពល គ្រឿងស្រវឹង ដំណោះស្រាយចំពោះការមិនបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង ឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមចូលរួមទទួលបាននូវចំណះដឹងនិងអំពីវិធីសាស្ត្រសម្រប អំពីសុវត្ថិភាពចរាចរណ៍ ជាពិសេសផ្តោតលើផលប៉ះពាល់នៃគ្រឿងស្រវឹង សិក្ខាកាមយកចំណេះដឹងទាំងនេះ ទៅអប់រំ និងផ្សព្វផ្សាយបន្តនៅតាមសាលារៀន និងតាមសហគមន៍គោលដៅទទួលបានជោកជ័យ និងមានប្រសិទ្ធិភាព។