អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កិច្ចប្រជុំប៉ាន់ប្រមាណសមត្ថភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ


កិច្ចប្រជុំស្តីពី ការប៉ាន់ប្រមាណសមត្ថភាពសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះវិហារ បានប្រព្រឹត្តទៅចំនួន ០២ថ្ងៃ (ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣) ខែកញ្ញា ឆ្នាំ២០១៥ នៅស្នាក់ការសាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ។
 
មានមតិស្វាគមន៍ ក្នុងឱកាសបើកកិច្ចប្រជុំនាពេលនោះ លោក រ៉ាត់ សោភា ប្រធានស្តីទីគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានគូសបញ្ជាក់ថា កិច្ចប្រជុំដើម្បី ប៉ាន់ប្រមាណសមត្ថភាពសាខានៅពេលនេះ បានដំណើរការស្របពេលដែលសាខាកាកបាទក្រហមខេត្ត អនុសាខាស្រុក-ក្រុង អ្នកស្ម័គ្រចិត្ត និងយុវជនកាកាបាទក្រហមកម្ពុជា បាននិងកំពុងខិតខំបំពេញការងារមនុស្សធម៌នៅក្នុងខេត្ត ដើម្បីជួយដល់ជនរងគ្រោះ និងជនដែលងាយរងគ្រោះទទួលបានជោគជ័យ និងការទទួលខុសត្រូវខ្ពស់ ដោយ យើង បានដោះស្រាយទាន់ពេលវេលាជូនដល់បងប្អូនរងគ្រោះ និងងាយរងគ្រោះ ទាំងអស់នោះ។
 
លោក រ៉ាត់ សោភា បានបន្តទៀតថា ដើម្បីអោយដំណើរការនៃការងារ មនុស្សធម៌ក្នុងខេត្តអោយកាន់តែល្អប្រសើរថែមទៀតនោះ យើងទាំងអស់គ្នាជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការប៉ាន់ប្រមាណសមត្ថភាពសាខា-អនុសាខាយើងថាតើ មកទល់បច្ចុប្បន្ននេះ យើងមានកំរិតសមត្ថភាពការងាត្រឹមណា? តើមានចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមអ្វីខ្លះ? ដែលយើងចាំបាច់ត្រូវតែពិនិត្យពិចារណា អោយបានច្បាស់លាស់ ដើម្បីយកបញ្ហាទាំងអស់នេះដាក់ចេញជាសកម្មភាពប្រតិបត្តិ របស់យើងនាពេលខាងមុខអោយបានសមស្របតាមគោលដៅយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជាយើង និងដើម្បីកិច្ចការមនុស្សធម៌ក្នុងខេត្តយើងអោយកាន់តែមាន ប្រសិទ្ធភាពថែមទៀត ។
 
មានមតិបិទអង្គប្រជុំ នាឱកាសនេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំដើម្បីប៉ាន់ប្រមាណសមត្ថភាព សាខាខេត្តព្រះវិហាររបស់យើងនៅពេលនេះ ថ្វីត្បិតតែមានរយៈពេល ០២ថ្ងៃក៏ពិតមែន តែលទ្ធផលដែលយើងទទួលបានគឺធំធេងណាស់ អាស្រ័យដោយបងប្អូនជាសមាជិក សមាជិកាចូលរួមទាំងអស់បានបញ្ចេញមតិពិភាក្សាលើប្រធានបទយ៉ាងផុសផុល ហើយអ្វីដែលគួរអោយកត់សម្គាល់នោះគឺ អង្គប្រជុំទាំងមូលបានឯកភាពគ្នារកឃើញ ចំណុចខ្លាំង ចំណុខ្សោយ ដែលយើងបានអនុវត្តលើការងារមនុស្សធម៌កន្លងមក និងបានដាក់ចេញនូវចំណុចជាអាទិភាពសំខាន់ៗមួយចំនួនចូលក្នុងទិសដៅការងាររបស់យើង ដើម្បីយកទៅអនុវត្តនាពេលខាងមុខ។
 
ឯកឧត្តម បានបន្តទៀតថា កិច្ចប្រជុំ ស្តីពីការប៉ាន់ប្រមាណសមត្ថភាពស្ថាប័ន និងការរួមបញ្ជូលជាមួយនូវ លក្ខណៈវិនិច្ឆ័យ សាខាមានដំណើរការល្អនៅពេលនេះ គោលបំណងជាសំខាន់គឺ ដើម្បីស្វែងយល់ ស៊ីជម្រៅលើសមត្ថភាព និងរបៀបបំពេញការងាររបស់សាខាក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីយើងមាន មូលដ្ឋានក្នុងការកសាងផែនការសកម្មភាពនៅពេលខាងមុខ អោយ បានសមស្រប និងប្រកបដោយតម្លាភាពក្នុងកិច្ចការងារមនុស្សធម៌របស់យើង ។
 
ជាចុងក្រោយ ឯកឧត្តម ក៏បានសំណូមពរដល់កិច្ចប្រជុំទាំងមូល សូមមេត្តាខិតខំប្រឹងប្រែងអនុវត្តអោយបានល្អប្រសើនូវគោលការណ៍ជាអាទិភាពទាំងឡាយ ដែលអង្គប្រជុំក្នុងរយៈពេល ០២ថ្ងៃកន្លងមកនេះ បានសម្រេចដាក់ចេញដើម្បី ប្រែក្លាយសកម្មភាពការងារមនុស្សធម៌ក្នុងខេត្តព្រះវិហារ អោយកាន់តែសកម្ម កាន់តែ ច្រើនជាងមុន កាន់តែស៊ីជម្រៅជាងមុន និងអោយកាន់តែឆ្ងាយជាមុន ៕