អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ចែកអំណោយមនុស្សធម៌ ដល់គ្រួសារដាច់ស្បៀង នៅក្រុងសំរោង


ឯកឧត្តម អ៊ុយ សំអាត  នាយក  នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជានិងសហការី នៅថ្ងៃទី  ០១  ខែកញ្ញា   ឆ្នាំ ២០១៥ បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រចំនួន៣១៤  គ្រួសារ នៅនៅក្នុងបរិវេណសាលាក្រុងសំរោងខេត្តឧត្តរមានជ័យ។  
 
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ  ឯកឧត្តម បានលើកឡើងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋ ទីទ័លក្រ ដោយឈេលើគោលការណ៌គ្រឹះ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ប្ញ និន្នាការអ្វីឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច មិនថាទីជិត ប្ញទីឆ្ងាយឡើយ។  ឯកឧត្តម បានបន្តទៀតថា សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំនូវសុខទុក្ខរបស់ប្រជាជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីមេម៉ាយទីទ័លក្រមានកូនច្រើនជាដើម។
 
ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវខិតខំបន្តមុខរបរទទួលទាន និងត្រូវពង្រីកការដាំដុះឲ្យអស់លទ្ធភាព ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិផ្សេងៗដែលកើតឡើងក្នុងរដូវវស្សានេះ។  ឯកឧត្តមបានអំពាវនាវឲ្យ បងប្អូនទាំងអស់ត្រូវខិតខំថែរក្សាសុខភាពអនាម័យចៀសវាងជម្ងឺដងា្កត់ផ្សេងៗមកបៀតបៀន ។ 
 
អំណោយដែលយកមកចែកជូននាពេលនេះមាន ៖ អង្ករ ៣០ គីឡូក្រាម មី ១កេស   ត្រីខ១០ កំប៉ុង  មុង១ សារុង ១   ភូយ ១    ក្រមា១ ។