អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

អំណោយមនុស្សធម៌កាកបាទក្រហមខេត្តពោធិ៍សាត់ជួនគ្រួសារសពដោយភ្លើងឆេះខ្ទមស្លាប់


យោងតាមប្រសាសន៍ណែនាំ របស់ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយសគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ពោធិ៍សាត់ លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា និងសហការី នាំយកអំណោយមនុស្សធម៌របស់សាខា ទៅជូនគ្រួសារសពដោយអគ្គីភ័យ នៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់នាថ្ងៃទី១៧ ខែសីហាឆ្នាំ២០១៥ ។
 
លោក ខូយ រីដា បានមានប្រសាសន៍ ក្នុងនាមឯកឧត្តម ម៉ៅ ធនិន បានចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព និងមានការសោកស្តាយចំពោះការបាត់បងអាយុជីវិតស្ត្រីជាប្រពន្ធ ជាម្តាយ និងទ្រព្យសម្បត្តិដោយសារភ្លើងឆេះយ៉ាងអណោចអធម និងក្រីក្រថែមទៀត។ នៅពេលដឹងថាមានករណីប្រជាពលរដ្ឋ ស្លាប់ដោយសារភ្លើងឆេះខ្ទមនោះភ្លាម ឯកឧត្តមប្រធានកិត្តិយស បានចាត់ឲ្យក្រុមការងារ នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្ត ប្រគល់ជួនគ្រួសារសពដល់ទីកន្លែងជនរងគ្រោះ សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ សកម្មភាពនេះស្របតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាជួបការលំបាកទីនោះមានកាកបាទក្រហមហើយសកម្មភាព​នេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបានច្រើននូវហានិភ័យនៃគ្រោះមហន្តរាយ។ អំណោយមនុស្សធម៌សាខា និងអនុសាខា ផ្តល់ជួនគ្រួសារសពមាន៖ អង្ករ៥០គីឡូក្រាម មី១កែស ទឹកត្រី២យួ ទឹកស៊ីអ៊ីវ២យួ ឃីត១កញ្ចប់ សម្ភារៈផ្ទះបាយ និងថវិកា៦៨​ម៉ឺន​រៀល។