អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាពលរដ្ឋក្រីក្រជួបការលំបាកទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ


អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ត្រូវបាន លោក រ៉ាត់ សោភា ប្រធានស្តីទីគណកម្មាធិការសាខាកាកបាទក្រហមខេត្ត យកមកចែកជូនបងប្អូន ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ខ្វះខាតចំនួន០៧គ្រួសារ ក្នុងនោះឃុំទឹកក្រហម-ឃុំកន្ទួត និងឃុំស្រអែមក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៥ ។
 
ដោយទទួលព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋចំនួន ០៧គ្រួសារដែលរស់នៅក្នុង ឃុំទឹកក្រហម ឃុំកន្ទួត ឃុំស្រអែម នៃស្រុកជាំក្សាន្តកំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ ដោយក្នុងមានគ្រួសារចាស់ជរា-គ្រួសារពិការ-ក្មេងកំព្រាផងនោះ ឯកឧកត្តម អ៊ុំ  ម៉ារ៉ា ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត បានចាត់អោយសាខាកាកបាទក្រហមខេត្ត យកអំណោយមនុស្សធ៌មចុះចែកជូនបងប្អូនតាមលំនៅដ្ឋានផ្ទាល់តែម្តង ។
 
មានមតិក្នុងឱកាសប្រគល់អំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រលំបាកខ្វះខាតនាពេលនោះ លោក រ៉ាត់ សោភា បានសំដែងនូវមនោសញ្ចេតនាអាណិតអាសូរចំពោះបងប្អូនទាំងអស់ដែលកំពុងរស់នៅមានការលំបាកខ្វះខាត។  ដោយពិនិត្យឃើញពីរការលំបាកខ្វះខាតរបស់បងប្អូនសាខាកាកបាទក្រហមខេត្ត នាំយកអំណោយមកចែកជូនដើម្បីជួយសម្រួលដល់ការលំបាក ខ្វះខាតចំពោះមុខតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្ពេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែដាស់តឿនក្រើនរំលឹកដល់បណ្តាសាខារាជធានី-ខេត្ត អោយខិតខំយកចិត្តទុកដាក់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភាពក្រីក្រលំបាកខ្វះខាតអោយបានទាន់ពេលវេលា ដោយមិនគិតពីនិន្នាការនយោបាយ ពណ៌សម្បុរស ជាតិសាសន៏អ្វីឡើយ ដែលនេះគឺជាការគិតគូយកចិត្តទុកដាក់របស់សម្តេច មកលើបងប្អូនប្រជាពលរដ្ឋយើង មិនថានៅទីក្រុង ឫជនបទឡើយគឺសម្តេចតែងតែទុកការ លំបាករបស់បងប្អូនប្រជាពលរដ្ឋគឺជាការលំបាករបស់សម្តេចនិងក្រុមគ្រួសារផងដែរ ។
 
ជាចុងក្រោយ លោក រ៉ាត់ សោភា បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់សូមមេត្តាខិតខំ បំពេញការងារអាជីវកម្មរបស់ខ្លួនជាបន្តទៀតកុំអស់សង្ឃឹមក្នុងការរស់នៅ ពិសេសត្រូវប្រកបមុខរបរណាដែលត្រឹមត្រូវស្របច្បាប់និងត្រួវចៀសវាងដាច់ខាតបញ្ហាល្បែងស៊ីសង ការជួញដូរ ប្រើប្រាស់គ្រឿងញៀន ។ល។
 
អំណោយដែលបានចែកជូន ពេលនេះរួមមានក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ឃីត១ ទឹកស៊ីវអីវ១យួ ត្រីខ ១យួរ និងថវិកា ៥០០០០រៀល ។