អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាពលរដ្ឋខ្វះខាតស្បៀងនៅក្នុងឃុំ បូរីជលសារទទួល អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ


ព្រឹកថ្ងៃ ២៨ ខែកក្តដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ ប្រធានកិត្តិយសសាខា លោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋដែលជួបការខ្វះខាតស្បៀងនៅក្នុងឃុំ បូរីជលសារចំនួន ១៦គ្រួសារ ហើយចំពោះប្រជាពលរដ្ឋ ០១គ្រួសារដែលកំពុងមានជំងឺ ហើយផ្ទះរបស់គាត់ខ្វះជញ្ជាំង និងរនាប ស្ថិងក្នុងភូមិ ក្អែកយំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ឯកឧត្តមបានផ្តល់សម្ភារៈសម្រាប់ជួសជុលផ្ទះដើម្បីឲ្យមានទីជម្រកដូចគេឯង ។
 
បន្ទាប់មកគណៈអធិបតីទាំងអស់បានចូលរួមក្នុង ពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយសអនុសាខា គណៈកម្មាធិការអនុសាខា និងក្រុមកាកបាទក្រហមឃុំ ទាំងប្រាំ របស់ស្រុកបូរីជលសារ នៅក្នុងបរិវេណសាលាស្រុក បូរីជលសារ ។ 
 
ក្រោយពីការអានសេចក្តីសម្រេចរបស់ កាកបាទក្រហមកម្ពុជាដោយលោកនាយកសាខារួចមក ឯកឧត្តម បានប្រគល់ សេក្តីសម្រេចជូនប្រធាន អនុប្រធាន សមាជិក សមាជិកាអនុសខា និងក្រុមកាកបាទក្រហមកម្ពុជាឃុំទាំងអស់របស់អនុសាខាស្រុកបូរីជលសារ។    
 
នាឱកាសនោះដែរឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់សមាជិក សមាជិកាអនុសាខាដែលទើបបានប្រកាសតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋ  ឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់បក្សពួកនយោបាយ រឺពូជសាសន៍ សាសនាអ្វីឡើយ ឱ្យតែបងប្អូនមានការជួបការលំបាកខ្វះខាត រឺជួបគ្រោះមហន្តរាយផ្សេងៗ ។ 
 
ក្រោយពីកម្មវិធីប្រកាសទទួលស្គាល់សមាសភាពអនុសាខាបញ្ចប់ លោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខា  ផ្តល់ជូនតាមផ្ទះប្រជាពលរដ្ឋទីទ័លក្រនៅឃុំ ដូងខ្ពស់ ១២គ្រួសារ ទៀត។ អំណោយដែលផ្តល់ជូននាពេលនោះមាន អង្ករ ២៥ គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមារ១ មី១កេស និងបន្ថែមថវិកាពីរម៉ឺនរៀល ផងដែរ។